ភេសជ្ជៈ និងផ្លែឈើជួយអោយបន្ទោរបង់លាមក បានងាយស្រួល

10/05/2018 -  301

ខាងក្រោមនេះ ជាប្រភេទ ភេសជ្ជៈ និងផ្លែឈើ ដែលអ្នកទទួលទានហើយ បានជួយអោយដល់ការបន្ទោរបង់លាមក បានងាយស្រួល។

១ ភេសជ្ជៈក្តៅ

ភេសជ្ជៈក្តៅ អាចជាកាហ្វេក្តៅ ឬតែក្តៅ (រួមទាំងតែបៃតងផងដែរ) ឬទឹកក្តៅធម្មតាក៏បាន។ ភេសជ្ជៈក្តៅ មានគុណប្រយោជន៍ជួយជម្រុញចលនាពោះវៀន សម្រួលបញ្ហាទល់លាមក និងជួយអោយបន្ទោរបង់លាមកងាយស្រួល។

២ ផ្លែចេក

ផ្លែចេក សំបូរទៅដោយសារធាតុសរសៃ fiber ច្រើន។ នេះហើយជាមួលហេតុដែលការទទួលទានផ្លែចេក ជួយបំបាត់បញ្ហាទល់លាមក និងបន្ទោរបង់លាមក បានស្រួល។

៣ ផ្លែទំពាំងបាយជូរ

ទំពាំងបាយជូរ ជាប្រភេទផ្លែឈើដែលសំបូរទៅដោយជាតិសរសៃ ដែលគេឃើញថា ផ្លែទំពាំងបាយជូរតែ១០គ្រាប់ ផ្តល់ជាតិសរសៃfiber ប្រហែលជា២,៦ក្រាម។ ការទទួលទានផ្លែទំពាំងបាយជូរជួយដោះស្រាយបញ្ហាទល់លាមក និងបន្ទោរបង់លាមកបានទៀងទាត់។

៤ ផ្លែស្វាយ

ដូចផ្លែឈើផ្សេងទៀតផងដែរ ផ្លែស្វាយ ក៏ជាប្រភេទផ្លែឈើដែលសំបូរទៅដោយជាតិសរសៃ និងជួយសម្រួលបញ្ហាទល់លាមក ប៉ុន្តែគុណប្រយោជន៍កាន់តែខ្លាំងនោះ គឺសារធាតុចិញ្ចឹមផ្សេងៗដែលមាននៅក្នុងសាច់ផ្លែស្វាយ អាចជួយពង្រឹងដល់ប្រព័ន្ធរំលាយអាហារ ដែលជួយសម្រួលដល់ការបន្ទោរបង់លាមកបានល្អ។

 

ដោយ៖ Vibe

ព័ត៌មានផ្សេងទៀត