មូលហេតុ​មួយចំនួនដែល​បណ្តាលឲ្យ​រមាស់ស្បែកអំឡុងពេល​មាន​ផ្ទៃពោះ​

10/05/2018 -  420

​ការ​រមាស់​ស្បែក ជាពិសេសរ​មាស់​នៅ​ក្បាលពោះ សុដន់ និង​ភ្លៅ​ជា​រឿង​ធម្មតា​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​។ បញ្ហា​នេះ​អាច​បណ្តាលមកពី ការកើនឡើង​នៃ​លំហូរ​ឈាម​ដែល​ចូលទៅ​ផ្គត់ផ្គង់​ស្បែក , ស្បែក​រីក​មាឌ​, ស្បែក​ស្ងួត​និង​ការផ្លាស់ប្តូរ​អ័រម៉ូន​។ ស្ត្រី​មាន​ផ្ទៃពោះ​មួយចំនួន ប្រហែល​សង្កេតឃើញថា បាតដៃ​និង​បាត​ជើង មាន​ឡើង​កន្ទួល​ក្រហម​និង​រមាស់​ផងដែរ តែ​បញ្ហា​នេះ នឹង​បាត់​ទៅវិញ​ក្រោយពេល​សម្រាលកូន​រួច​។​

​យ៉ាងណា មាន​វិធី​ធម្មជាតិ​ជាច្រើន អាចជួយ​ដោះស្រាយ​បញ្ហា​នេះ​បាន ដោយនៅ​ក្នុងនោះ ក្រូចឆ្មារ​ក៏​ត្រូវបាន​គេ​យក​មកប្រើប្រាស់​ផងដែរ​។ អ្នក​គ្រាន់តែ​យក​ក្រូចឆ្មារ​មួយ​ផ្លែ ច្របាច់​យក​ទឹក​របស់​វា មក​លាយ​ជាមួយ​ទឹក​កន្លះ​ពែ​ង រួច​យក​ដុំ​សំឡី ជ្រលក់​ហើយ​ជូត​ថ្នមៗ លើ​បរិវេណ​ដែល​រង​ផលប៉ះពាល់ ទុកចោល​រយៈពេល​២០​ទៅ​៣០​នាទី​ចាំ​លាងជម្រះ​ចេញ​។​​

ដោយឡែក​សម្រាប់​វិធី​ការពារ​ដែល​អ្នក​អាច​ធ្វើបាន នោះ​គឺ​រក្សា​ស្បែក​ឲ្យមាន​សំណើម​ជាប់​ជានិច្ច​, ញ៉ាំ​ទឹក​ឲ្យបាន​គ្រប់គ្រាន់​, ចៀសវាង​ងូតទឹ​កក្តៅ​, ប្រើ​កន្សែង​ទន់​ជូត​ខ្លួន​, ប្រើ​សម្លៀកបំពាក់​រលុងៗ​និង​សាច់​ក្រណាត់​ទន់ៗ​, ចៀសវាង​ធ្វើដំណើរ​ក្រោម​កម្តៅថ្ងៃ​ក្តៅ​ខ្លាំង​, ចៀសវាង​ស្លៀក​សម្លៀកបំពាក់​សើ​ម​, ចៀសវាង​នៅក្នុង​បន្ទប់​បើក​ម៉ាស៊ីនត្រជាក់​ក្នុង​រយៈពេល​យូរ ព្រោះ​ជា​មូលហេតុ​មួយ​ធ្វើឲ្យ​ស្បែក​ស្ងួត​៕

ព័ត៌មានផ្សេងទៀត