Public Wifi គ្រោង​ដាក់អោយ​ដំណើរការ​៣​ទីតាំង​ទៀត​នៅ​ភ្នំពេញ​

10/05/2018 -  99

​ក្រសួង​ប្រៃសណីយ៍  គ្រោង​នឹង​បំពាក់​អ៊ិន​ធឺ​ណែ​ត​សាធារណៈ (Public Wifi) ៣​ទីតាំង​ទៀត​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​ពលរដ្ឋ​ក្នុង​ក្រុងភ្នំពេញ​។ ទីតាំង​៣​នោះ​រួមមាន​៖ ទីតាំង​វត្តភ្នំ​, ទីតាំង​សួនច្បារ​មុខ​ទីស្ដីការគណៈរដ្ឋមន្ដ្រី (​សួនច្បារ​ក្ដាន់​២) និង​សួនច្បារ​មុខ​វត្តបុទ​ម​វត្តី រួមទាំង​បណ្ដា​ខេត្ត​មួយចំនួនទៀត ក្នុងប្រទេស​កម្ពុជា​។​

​ក្រសួង​បាន​បញ្ជាក់ថា មួយ​ទីតាំងៗ​ពលរដ្ឋ​អាច​ប្រើប្រាស់​ប្រព័ន្ធ​អ៊ី​ធើ​ណិ​ត បាន​ប្រមាណ​៥​ម៉ឺន​នាក់ ហើយ​អ្នក​ដែល​អាច​ប្រើប្រាស់​ប្រព័ន្ធ​អ៊ី​ធើ​ណិ​ត​នេះ​បាន ទាល់តែ​អ្នកនោះ​ស្ថិតក្នុង​បរិវេណ​សួនច្បារ​ទើប​អាច​ប្រើប្រាស់​បាន​។

ព័ត៌មានផ្សេងទៀត