ទីបំផុត​នារីដែលសម្លាប់​​​សត្វព្រៃ​ធ្វើ​ម្ហូប​បង្ហោះ​តាម​Youtube​ចូលខ្លួន​សារភាព​កំហុស​

10/05/2018 -  279

​នៅ​ទីបំផុត នារី​វ័យក្មេង​រូប​ស្រស់ ដែល​តែងតែ​បង្ហោះ​វីដេអូ សម្លាប់សត្វ​ព្រៃ​យក​ទៅ​ធ្វើ​ម្ហូប នៅលើ​បណ្តាញ​សង្គម​Facebook និង​Youtube បានសម្រេច​ចូលខ្លួន​មក​សារភាព​កំហុស ក្រោយ​ការព្រមាន​ចាត់វិធានការ​តាម​ច្បាប់ ពី​លោក​សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​។ នារី​វ័យក្មេង​រូបនេះ មានឈ្មោះ ចាន់ ប៉ូ​លីន បាន​ចូល​សារភាព និង​ទទួលកំហុស ចំពោះ​ការប្រព្រឹត្ត​របស់ខ្លួន នៅ​ចំពោះមុខ​សមត្ថកិច្ច​ពាក់ព័ន្ធ នៅ​ក្រសួង​បរិស្ថាន នា​ថ្ងៃ​ទី​១០ ឧសភា​នេះ​។​

​សូមបញ្ជាក់​ថា ប្រជាពលរដ្ឋ​ជាច្រើន បាន​សម្តែង​អារម្មណ៍​ខឹងសម្បារ និង​រិះគន់​យ៉ាងខ្លាំង ចំពោះ​ទង្វើ​របស់​នារី​វ័យក្មេង​ខាងលើ ដែល​បាន​សម្លាប់​សត្វព្រៃ ជា​សត្វ​កម្រ យក​ទៅ​ធ្វើ​ម្ហូប រួច​បង្ហោះ នៅ​លើ​ប្រព័ន្ធ​សង្គម​។ ទង្វើ​បែប​នេះ ត្រូវបាន​ចាត់ទុក​ថា ជា​បទល្មើស ដែល​នាំឲ្យ​មាន​ការវិនាស​បាត់បង់ស​ត្វព្រៃ​នៅ​កម្ពុជា​។ 

​ការ​បង្ហោះ​វីដេអូ នៃ​ការ​យក​សត្វព្រៃ​ជាច្រើន​ប្រភេទ ធ្វើ​ជា​ម្ហូប មាន​គោលបំណង​ស្វែងរក​ចំនួន​អ្នកទស្សនា​ឲ្យបាន​ច្រើន ដើម្បី​ទទួលបាន​ប្រាក់​ចំណូល​ពី​ក្រុមហ៊ុន​Youtube៕ ដោយៈ​សៅ វិសាល​


ព័ត៌មានផ្សេងទៀត