១២ឆ្នាំកន្លងផុត ភាពស្រស់សង្ហារបស់តួឯកប្រុសក្នុងរឿង Princess Hours ក៏ ...

11/05/2018 -  305

រយៈពេលជាង១០ឆ្នាំហើយដែលខ្សែភាគយន្តភាគស្នេហារ៉ូមេនទិកបែបកំប្លែងរបស់កូរ៉េខាងត្បូងរឿង Princess Hours ត្រូវបានចាក់ផ្សាយ ប៉ុន្តែងាកមកមើលភាពស្រស់សង្ហារបស់តួឯកប្រុសក្នុងរឿង Princess Hours ឃើញថា លោកក៏នៅតែសង្ហាដដែល។

កន្លងទៅ១២ឆ្នាំ តួឯកប្រុសលោក Joo Jihoon (ចូ ជិហុន) ប្រហែលជាចាស់ ប៉ុន្តែភាពស្រស់ សង្ហារបស់លោក នៅតែទាក់ទាញ។

កាលពីថ្ងៃ១០ឧសភាកន្លងទៅ លោក Joo Jihoon បានទៅអាកាសយានដ្ឋានអន្តរជាតិអ៊ីនឈន់ ធ្វើដំណើរចេញទៅប្រទេសបារាំង ដើម្បីចូលរួមក្នុងកម្មវិធីមហោស្រពភាពយន្តទីក្រុងកាន។

ដូចដែលប្រិយមិត្តអ្នកគាំទ្រ បានដឹងមកហើយថា លោក Joo Jihoon ទទួលបានការចាប់អារម្មណ៍ខ្លាំងណាស់នៅពេលលោកសម្តែងជាតួរាជទាយាទ Lee Shin នៅក្នុងខ្សែភាពយន្ត Princess Hours។

រូបរាងជាសុភាពបុរស និងរាងកាយមាំទាំ របស់Joo Jihoon បានទាក់ទាញទឹកចិត្តមិត្តអ្នកគាំទ្រទាំងក្នុងប្រទេសកូរ៉េ និងនៅឯបរទេស អោយស្រឡាញ់ចូលចិត្តតារាប្រុសកូរ៉េរូបនេះ ។

មិត្តអ្នកគាំទ្រ ស្រឡាញ់ពេញចិត្តសម្រស់ Joo Jihoon កាល១២ឆ្នាំមុន ...

...... ហើយនៅ១២ឆ្នាំក្រោយ លោកមើលទៅ នៅតែស្រស់សង្ហា

 

ដោយ៖ Vibe

ព័ត៌មានផ្សេងទៀត