ការទទួលទានអាហារពេលព្រឹក ពិតជាសំខាន់

11/05/2018 -  383

អាហារពេលព្រឹក ជាអាហារដែលផ្តល់ថាមពលអោយរាងកាយ និងខួរក្បាល ក្រោយទទួលទានដំណេកពេញមួយយប់រួចមក។

អាហារពេលព្រឹក គួរទទួលទានក្នុងអំឡុងពេល២ម៉ោង ក្រោយភ្ញាក់ពីដំណេក និងជាអាហារមានសារធាតុចិញ្ចឹមគ្រប់គ្រាន់។

ការសិក្សាជាច្រើនបង្ហាញថា ការទទួលទានអាហារពេលព្រឹក អាចបង្កើនការចងចាំ និងការផ្ចត់ស្មារតីបានល្អ។ បន្ថែមលើនេះ ជួយអោយអ្នករីករាយ និងកាត់បន្ថយកម្រិតស្ត្រេស។

ការទទួលទានអាហារពេលព្រឹក ផ្តល់គុណប្រយោជន៍ដល់សុខភាពក្នុងរយៈពេលយូរ។ អាហារពេលព្រឹក អាចជួយកាត់បន្ថយការធាត់លើសទម្ងន់ កាត់បន្ថយសម្ពាធឈាមខ្ពស់ កាត់បន្ថយបញ្ហាជំងឺបេះដូង និងបញ្ហារោគទឹកនោមផ្អែម។

បង្កើនទម្លាប់ទទួលទានអាហារពេលព្រឹក នៅផ្ទះ ក៏អាចបង្កើនបរិយាកាសអោយសមាជិកក្នុងគ្រួសារបានជួបជុំគ្នា ពីព្រោះថា បរិយាកាសសង្គម នៅពេលនេះ ម្នាក់ៗរវល់ការងារនៅខាងក្រៅផ្ទះច្រើន។

ដូច្នេះ អាហារពេលព្រឹក ជាអាហារសំខាន់បំផុតប្រចាំថ្ងៃ។

ព័ត៌មានផ្សេងទៀត