ក្រសួងពាណិជ្ជកម្ម​ឆ្លើយតប​រឿង​សាំង​អ្នកមាន​អ្នកក្រ​

11/05/2018 -  262

​ក្រសួងពាណិជ្ជកម្ម​កម្ពុ​ជា បាន​ប្រតិកម្ម​នឹង​អ្នកលេង​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយចំនួន​ដែលថា ប្រេងសាំង​លក់​នៅ​កម្ពុជា មាន​ប្រេងសាំង​លក់​សម្រាប់​អ្នកមាន និង​ប្រេងសាំង​លក់​សម្រាប់​អ្នកក្រ​។​(​សេង បារាំង​)

​ក្រោយពី​មាន​ការរិះគន់​រឿង​ប្រេងសាំង​អ្នកមាន អ្នកក្រ លោក សៀង ថៃ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា បាន​បញ្ជាក់ថា មាន​ព័ត៌មាន​ខ្លះ​សរសេរ​ដកស្រង់​សំដី រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរ​ស័ក្កិ ខុសពី​ការពិត ធ្វើឱ្យ​សាធារណជន មាន​ការយល់ច្រឡំ​។ លោក​បាន​អំពាវនាវ​ឱ្យ​កែតម្រូវ​ឡើងវិញ ដើម្បី​ស្ដា​កិត្តិយ​សដល់​ថ្នាក់ដឹកនាំ​ក្រសួង​.................

​ថ្លែង​ក្នុង​ស​ន្និសិទ​សារព័ត៌មាន នៅ​ព្រឹក​ថ្ងៃទី​១១ ឧសភា លោក សៀង ថៃ នៅតែ​បញ្ជាក់ថា​ក្រសួង​ពាណិជ្ជកម្ម មិនមាន​ដំណោះស្រាយ​ណា ដើម្បី​ធ្វើឱ្យ​ប្រេងសាំង​នៅ​កម្ពុជា ចុះ​តម្លៃ​លក់​បានទេ ពីព្រោះ​ការនាំ​ប្រេងសាំង​ពី​បរទេស​ថ្លៃ ដោយសារ​កម្ពុជា​មិនទាន់​ផលិត​ប្រេងសាំង​ដោយ​ខ្លួនឯងបាន​។ 

​លោក សៀង ថៃ ពន្យល់ថា ប្រេងសាំង​ដែល​នាំចូល​មក​លក់​នៅ​កម្ពុជា គឺ​ក្រសួង​កំណត់​រយៈពេល​១០​ថ្ងៃ​ម្ដង​សម្រាប់​ឱ្យ​ក្រុមហ៊ុន ដាក់លក់​នៅតាម​ដេប៉ូ​របស់ខ្លួន ហើយ​តម្លៃ​លក់​ក្រសួង​កំណត់​តែ ប្រេងសាំង​ធម្មតា និង​ប្រេងម៉ាស៊ូត​តែប៉ុណ្ណោះ​។ រីឯ​ប្រេងសាំង​ស៊ុប​ពែរ ក្រុមហ៊ុន​ជា​អ្នកកំណត់​លក់​ដោយ​ខ្លួនឯង​។​

​សូមបញ្ជាក់ថា ថ្មីៗ​នេះ​ប្រជាពលរដ្ឋ​បាន​ប្រតិកម្ម​ទៅនឹង​ថ្លៃ​សាំង​ចេះតែ​បន្ត​ឡើងថ្លៃ​ខ្ពស់ ដែលជា​កត្តា​ធ្វើឱ្យប៉ះពាល់​ដល់​ជីវភាព​របស់​ពួកគេ​ប្រចាំថ្ងៃ និង​បាន​ស្នើឲ្យ​ក្រសួង​ពាក់ព័ន្ធ​ត្រួតពិនិត្យ​ឡើងវិញ ចំពោះ​បញ្ហា​នេះ​៕

ព័ត៌មានផ្សេងទៀត