ចម្លែកខុសប្រក្រតី! ប៉ុន្តែជាការពិត : ទូរស័ព្ទទំហំតូចបំផុតនៅក្នុងពិភពលោក

13/05/2018 -  435

ទូរស័ព្ទ Zanco tiny t1 ជាប្រភេទទូរស័ព្ទដៃទំហំតូចបំផុតនៅក្នុងពិភពលោក ជាទូរស័ព្ទមានប្រវែងត្រឹមតែ៤៦,៧មីលីម៉ែត្រ រីឯ អេក្រង់មានទំហំ ១២,៥ មីលីម៉ែត្រ ហើយជាទូរស័ព្ទដែលសឹងតែស្រាលស្តើង ជាងលុយកាក់។

ទូរស័ព្ទទំហំតូចបំផុតក្នុងពិភពលោក បានចេញសាកល្បងប្រើប្រាស់នៅប្រទេសអង់គ្លេស។ ចំណែកប្រតិកម្មតបរបស់អ្នកប្រើប្រាស់វិញ គឺពួកគេ ស្ទើរតែមិនជឿថា ជាការពិត ថាទូរស័ព្ទដ៏តូចនេះអាចប្រើប្រាស់បានដូចទូរស័ព្ទដៃធម្មតា។

(ទូរស័ព្ទដៃ Zanco tiny t1 ប្រៀបធៀបទៅនឹងលុយកាក់ ហើយនិងកូនសោរ)

ទូរស័ព្ទដៃZanco tiny t1 អាចរក្សាទុកលេខទូរស័ព្ទបានដល់ទៅ៣០០លេខ។ ក្រុមហ៊ុន អះអាងថា ទូរស័ព្ទទំហំដ៏តូចបំផុតនៅក្នុងទីផ្សារទូរស័ព្ទក្នុងពិភពលោកមួយនេះ មានមុខងារជាទូរស័ព្ទដៃយ៉ាងពិតប្រាកដ ដែលអាចអោយអ្នកប្រើប្រាស់ អាចទូរស័ព្ទចេញ ទទួលទូរស័ព្ទខលចូល រួមនិងផ្ញើរសារ ទៅវិញទៅមក។

 

ដោយ៖ Vibe

ព័ត៌មានផ្សេងទៀត