បទចម្រៀងក្រុម Red Velvet មានអ្នកទស្សនាច្រើនជាង១០០លានដងនៅលើយូធូប

13/05/2018 -  254

បទចម្រៀង Dumb Dumb របស់ក្រុមតារាចម្រៀងស្រីប្រទេសកូរ៉េខាងត្បូង Red Velvet មានអ្នកចូលទស្សនាច្រើនជាង១០០លានដង នៅលើបណ្តាញអនឡាញYoutube(យូធូប)។

នៅត្រឹមរសៀលថ្ងៃទី១០ឧសភា បទចម្រៀង Dumb Dumb មានអ្នកចូលទស្សនាច្រើនជាង១០០លានដង នៅលើYoutube និងClick Like ច្រើនជាង៧២០ពាន់ដង ដែលបានធ្វើ់អោយបទចម្រៀង Dumb Dumb ក្លាយជាបទចម្រៀងទី២ របស់ក្រុម Velvet ដែលមានអ្នកចូលទស្សនាគាំទ្រច្រើន។

បទចម្រៀងRussian Roulette ជាបទចម្រៀងទី១របស់ក្រុម Red Velvet ដែលមានអ្នកចូលទស្សនាច្រើន។ បទចម្រៀងDumb Dumb បានចេញកាលពីខែកញ្ញាឆ្នាំ២០១៥ ជាបទចម្រៀងនៅក្នុងអាល់ប៊ុម The Red ។

ដោយ៖ Vibe

ព័ត៌មានផ្សេងទៀត