គុណប្រយោជន៍ទទួលទានដំណេក បានលង់លក់ស្កប់ស្កល់

13/05/2018 -  121

ការទទួលទានដំណេក បានលង់លក់ស្កប់ស្កល់ល្អ មានគុណប្រយោជន៍ច្រើនណាស់សម្រាប់សុខភាពរាងកាយ និងស្មារតី។ ទោះជាអ្នករវល់មមាញឹកនឹងការងារប៉ុណ្ណាក៏ដោយ អ្នកក៏ត្រូវអោយរាងកាយបានសម្រាកដែរ។

ខាងក្រោមនេះ ជាគុណប្រយោជន៍ដែលទទួលបានពីការទទួលទានដំណេកបានលង់លក់ស្កប់ស្កល់៖

១ ទទួលទានដំណេក កាត់បន្ថយស្ត្រេស

ប្រសិនបើរាងកាយរបស់អ្នក ទទួលទានដំណេកមិនបានគ្រប់គ្រាន់ទេ រាងកាយរបស់អ្នកនឹង ផលិតអ័រម៉ូនស្ត្រេសកម្រិតខ្ពស់មួយ ដែលកើតចេញមកពីរបៀបរបបរស់នៅ ក្នុងសង្គមជឿនលឿន នាពេលបច្ចុប្បន្ននេះ។ ការទទួលទានដំណេក បានលង់លក់ស្កប់ស្កល់ និងទៀងទាត់អាចជួយអ្នកបង្កហារបញ្ហាស្ត្រេសនេះបាន។

២ ការទទួលទានដំណេក អាចពង្រឹងការចងចាំ

តើអ្នកធ្លាប់បានកត់សម្គាល់ដែរឬទេ នៅពេលដែលអ្នកហត់ អស់កម្លាំង អ្នកពិបាកនឹងចងចាំ? នេះហើយជាមួលហេតុដែលខួរក្បាលរបស់អ្នក កំពុងប្រាប់ថា អ្នកកំពុងទទួលទានដំណេកមិនបានគ្រប់គ្រាន់។ នៅពេលអ្នកទទួលទានដំណេកលង់លក់ រាងកាយរបស់អ្នក ប្រហែលជាសម្រាក ប៉ុន្តែខួរក្បាលរបស់អ្នក គឺកំពុងរវល់រៀបចំ និងរក្សាការចងចាំរបស់អ្នក។ ដូច្នេះ ការទទួលទានដំណេកបានលក់ស្កប់ស្កល់ល្អ នឹងជួយអ្នកអោយចងចាំបានល្អ។

៣ ការទទួលទានដំណេក អាចបន្ថយសម្ពាធឈាមខ្ពស់

សម្ពាធឈាមខ្ពស់ បង្កើនឱកាសជំងឺបេះដូង និងស្ត្រូក ប៉ុន្តែ ទទួលទានដំណេកបានលង់លក់ស្រួល និងគ្រប់គ្រាន់ ធ្វើអោយរាងកាយសម្រាកធូរស្រាល ដែលអាចជួយកាត់បន្ថយសម្ពាធឈាមខ្ពស់ ឬកម្រិតសម្ពាធឈាមដែលអាចគ្រប់គ្រងបាន។​

៤ ទទួលទានដំណេក ជួយពង្រឹងរាយកាយរបស់អ្នក

នៅពេលអ្នកកំពុងទទួលទានដំណេក រាងកាយរបស់អ្នកកំពុងផលិតម៉ូលេគុលប្រូតេអ៊ីនបន្ថែម ដែលអាចពង្រឹងសមត្ថភាពរបស់អ្នកប្រយុទ្ធប្រឆាំងនឹងការឆ្លងជំងឺ។ ឧទាហរណ៍ ប្រសិនបើអ្នកមានអារម្មណ៍ថា ចង់រកផ្តាសាយ ប៉ុន្តែមិនចង់អោយហៀរសំបូរធ្ងន់ធ្ងរលើសនេះ ចូរអ្នកឆាប់រកសម្រាកទទួលទានដំណេក និងសម្រាកអោយបានគ្រប់គ្រាន់។

៥ ទទួលទានដំណេក អាចជួយរក្សាទម្ងន់

គួរអោយសោកស្តាយ ការទទួលទានដំណេកមិនបានជួយអ្នកសម្រកទម្ងន់ដោយផ្ទាល់ឡើយ ប៉ុន្តែការទទួលទានដំណេកបានល្អគ្រប់គ្រាន់ អាចជួយអ្នកគ្រប់គ្រងអារម្មណ៍ឃ្លានអាហារ និងកាត់បន្ថយការឃ្លានអាហារដែលមានកាឡូរីខ្ពស់បាន។

៦ ទទួលទានដំណេក ជួយអោយមានអារម្មណ៍ល្អ

ទទួលទានដំណេកមិនបានគ្រប់គ្រាន់ ធ្វើអោយយើងជ្រួលច្រាលក្នុងចិត្ត ដូច្នេះ ចូរសម្រាកអោយបានគ្រប់គ្រាន់។ ការទទួលទានដំណេកគ្រប់គ្រាន់លក់ស្រួល ធ្វើអោយអ្នក ស្ងប់ស្ងាត់មិនឆេវឆាវ មានហេតុផល និងអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបាន។

 

ដោយ៖ Vibe

ព័ត៌មានផ្សេងទៀត