បង្កើតភាពភ្ញាក់ផ្អើលទៀតហើយ! អាំ បង្ហាញសម្រស់ក្នុងឈុតហែលទឹកដ៏ស៊ិចស៊ី

14/05/2018 -  301

នាងអាំ ដែលជាតួធំក្នុងវង់សិល្បៈថៃ ​ថ្មីៗនេះ  នាង និងក្រុមមិត្តភ័ក្តិប្រុសស្រី បានបង្កើនូវភាពភ្ញាក់ផ្អើលទៀតហើយ នៅឯសមុទ្រកោះម៉ាល់ឌីវ ដែលគេឃើញថា អាំ ពិតជាស្រស់ស្អាត មែនទែន ក្នុងឈុតហែលទឹកដ៏ស៊ិចស៊ី ជាច្រើនម៉ូត ច្រើនពណ៌។ តាមមើលទៅចែអាំម្នាក់នេះ ប្រហែលជាយកឈុតហែលទឹកទៅកោះម៉ាល់ឌីវ ណែនពេញកាបូបហើយ មើលទៅ។

មានសម្លេងភ្ញាក់ផ្អើល Wow… Oh...ho ពីក្រុមអ្នកគាំទ្រ ដែលបានឃើញរូបភាពតារាស្រី លំដាប់តួធំប្រចាំប្រទេសថៃ នាង អាំ ផាតឆារាផា ឆៃឈឿ ក្នុងដំណើរកំសាន្តឆ្នេរសមុទ្រ កោះម៉ាល់ឌីវ បង្ហោះនៅលើបណ្តាញទំនាក់ទំនងសង្គមអ៊ីនស្ត្រាក្រាម និងហ្វេសប៊ុក។ 

អំឡុងដំណើរកំសាន្តនៅសមុទ្រ អាំ ជារឿយៗ តែងតែ បង្ហោះ រូបនាងក្នុងឈុតសម្លៀកបំពាក់ម៉ូតផ្សេងៗ ចម្រុះគ្នាជាច្រើនឈុត រួមនិងរូបថតជាមួយ មិត្តភ័ក្តអោយក្រុមអ្នកគាំទ្រ បានឃើញ និងរីករាយជាមួយនាង។

ជាតួធំម្នាក់ នៅក្នុងវង់សិល្បៈថៃ នាង អាំ ផាតឆារាផា ឆៃឈឿ រូបនេះ មានអាយុមិនតិចតួចឡើយ តែសម្រស់វិញនៅតែក្មេងខ្ចី។ អាំ កើតនៅថ្ងៃ៥ធ្នូ១៩៧៨ ដែលមកដល់ពេលឥឡូវ អាយុ៣៩ឆ្នាំ ក្បែរ៤០ឆ្នាំទៅហើយ ចំណែកពេលវេលារបស់នាងចូលប្រឡូកនៅក្នុងវង់សិល្បៈចាប់ផ្តើមឡើងនៅឆ្នាំ១៩៩៧ ហើយបន្តមកដល់ពេលបច្ចុប្បន្ន។

ទស្សនារូបភាពខាងក្រោមតើតារាស្រីថៃ អាំស្រស់ស្អាតយ៉ាងណាដែរក្នុងឈុតហែលទឹក ៖

 

 

ដោយ៖ Vibe

ព័ត៌មានផ្សេងទៀត