នាយកប្រតិបត្តិដែលមានឥទ្ធិពលបំផុតទាំង១០រូបក្នុងពិភពលោក នៅឆ្នាំ២០១៨

14/05/2018 -  309

មហាសេដ្ឋី Jack Ma ជាស្ថាបនិក និងជានាយកក្រុមហ៊ុន Alibaba Group បានជាប់ឈ្មោះនៅក្នុងបញ្ជីនាយកប្រតិបត្តិក្នុងពិភពលោកដែលមានឥទ្ធិពលបំផុតទាំង១០រូបនៅឆ្នាំ២០១៨។ នេះបើតាមបញ្ជីនាយកប្រតិបត្តិ(CEO) ដែលមានឥទ្ធិពលបំផុតទាំង១០រូបក្នុងពិភពលោករបស់ទស្សនាវដ្តី Forbes។

ក្នុងចំណោមនាយកប្រតិបត្តិ(CEO) ទាំង១០រូប លោក Jack Ma ស្ថិតនៅលំដាប់លេខរៀង ទី៦។ ចំណែកលោក Pony Ma Huateng ជាប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុនអ៊ីនធើណែតយក្សរបស់ប្រទេសចិន Tencent ស្ថិតនៅក្នុងលំដាប់លេខរៀងទី១០។ រីឯលំដាប់ទី១បានទៅលើលោក Jeff Bezos ដែលជានាយកប្រតិបត្តិក្រុមហ៊ុន Amazon ជាមួយនិងទ្រព្យសម្បត្តិប្រមាណជា១៣៣ពាន់លានដុល្លារអាមេរិក។

ខាងក្រោម ជាតារាងនាយកប្រតិបត្តិក្នុងពិភពលោកដែលមានឥទ្ធិពលបំផុតនៅឆ្នាំ២០១៨

១០ លោក Ma Huateng ក្រុមហ៊ុន: Tencent

៩ លោក Elon Musk ក្រុមហ៊ុន: SpaceX/Tesla

៨ លោក Tim Cook ក្រុមហ៊ុន: Apple Inc

៧ លោក Doug McMillon ក្រុមហ៊ុន: Walmart

៦ លោក Jack Ma ក្រុមហ៊ុន: Alibaba

៥ លោក Jamie Dimon ក្រុមហ៊ុន: JPMorgan Chase

៤ លោក Warren Buffett ក្រុមហ៊ុន: Berkshire Hathaway

៣ លោក Mark Zuckerberg ក្រុមហ៊ុន: Facebook

២ លោក Larry Page ក្រុមហ៊ុន: Alphabet

១ លោក Jeff Bezos ក្រុមហ៊ុន: Amazon

ដោយ៖ Vibe

ព័ត៌មានផ្សេងទៀត