កីឡាករអេហ្ស៉ីបទីមួយ Mohamed Salah ឈ្នះស្បែកជើងមាស

14/05/2018 -  129

នៅទីបំផុតកីឡាករខ្សែប្រយុទ្ធសញ្ញាតិអេហ្ស៉ីប Mohamed Salah បានឈ្នះស្បែកជើងមាសនៅលីក កំពូលអង់គ្លេស Premier League សម្រាប់រដូវកាល ២០១៧-១៨ ក្រោយស៊ុតបញ្ចូលទី៣២គ្រាប់ ក្នុងការបង្ហាញខ្លួនបាន៣៦ប្រកួត។

បន្ទាប់ពី Mohamed Salah ផ្ទេរមកកាន់ក្លិប Liverpool រូបគេពិតជាធ្វើអោយពិភពបាល់ទាត់ភ្ញាក់ផ្អើល ខ្លាំងមែនទែន ពីសមត្ថភាពដ៏អស្ចារ្យដោយរូបគេបានបំបែកកំណត់ត្រាជាច្រើន ហើយក៏ជាកីឡាករ អេហ្ស៉ីបទីមួយដែលជោគជ័យខ្លាំងបំផុតនាពេលបច្ចុប្បន្ននេះ។

មកដល់នៃការបិទបញ្ចប់ Premier League តារាជើងស៊ុតសញ្ជាតិអេហ្ស៊ីបស៊ុតសរុប ៤៤គ្រាប់ គិតលើគ្រាប់កម្មវិធីរដូវកាលនេះ និងទើបឈ្នះពានកីឡាករឆ្នើមប្រចាំរដូវកាល Premier League Player of the Season ក្ដៅៗកាលពីថ្ងៃម្សិលមិញ។

Mohamed Salah ជាកីឡាករដែលទទួលបានស្បែកជើងមាសនៅ English Premier League សម្រាប់រដូវកាល ២០១៧-១៨៕

ដោយ៖ អ៊ុំ កុសល

 

ព័ត៌មានផ្សេងទៀត