ស្ត្រីគួរស្លៀកពាក់បែបណា នៅថ្ងៃណាត់ជួបដំបូង

15/05/2018 -  618

អាវស្អាតបាតមួយ ឈុតរ៉ូបមិនជ្រីវជ្រួញ និងស្បែកជើងស្អាតមួយគូរ ទាំងនេះ ទំនងជាការជ្រើសរើស យកមកតុបតែងខ្លួន នៅថ្ងៃណាត់ជួបដំបូង តើពិតមែនដែរឬទេ? បែបងាយៗ យ៉ាងនេះឬ?

ប៉ុន្តែនៅពេល មានការណាត់ជួបលើកដំបូងមែន ការស្លៀកពាក់នៅថ្ងៃជួបដំបូង ពិតជាសំខាន់ ហើយពិតជាសំខាន់ លើសពីអ្វីដែលអ្នកធ្លាប់យល់ឃើញ ហើយមូលហេតុដែលថាសំខាន់នោះ ក៏ប្រហែលជា នឹងធ្វើអោយអ្នកភ្ញាក់ផ្អើលផងដែរ។

មកសាកគិតមើលទៅថា ប្រសិនបើមនុស្ស ដែលអ្នកត្រូវទៅជួប គឺជាមនុស្ស មិនដែលធ្លាប់បាននិយាយជាមួយអ្នកទាល់តែសោះ ព្រោះគេ គ្រាន់តែស្គាល់អ្នក តាមការណែនាំ តាមការបង្ហាញរូបថត តើអោយដៃគូណាត់ បានយល់ពីអ្នកតាមវិធីបែបណា។

ដូច្នេះពួកគេ មានតែយកការស្លៀកពាក់របស់អ្នក មកសម្រេច និងវាយតម្លៃ ថាតើ គេអាច នឹងចូលចិត្តអ្នកឬទេ? ឬក៏ តើគេ អាចសេពគប់អ្នក បានតទៅទៀត ឬទេ?

ការស្លៀកពាក់នោះ មិនមែន សំដៅយកតែសម្លៀកបំពាក់មានម៉ាកល្បី ឬសម្លៀកបំពាក់កំពុងពេញនិយមអ្វីឡើយ ក៏ប៉ុន្តែ ជាសម្លៀកបំពាក់ដែលត្រូវសម នឹងរូបរាងរបស់អ្នក។ ជាការស្លៀកពាក់ ដែលមើលទៅសមសួន។ រាល់ការស្លៀកពាក់ដែលសមត្រូវនឹងរូបរាង នឹងធ្វើអោយអ្នកមើលទៅ ស្រស់ស្អាត ទាក់ទាញ បាននូវការចាប់អារម្មណ៍។

ជាមួយគ្នា អ្នកត្រូវចាំថា បែបបទនៃការស្លៀកពាក់ ជាការបង្ហាញ ថាតើអ្នកជានរណា បង្ហាញពីទំនុកចិត្តរបស់អ្នក និងបង្ហាញថាតើ អ្នកគោរពស្រឡាញ់ខ្លួនឯងប៉ុណ្ណា ទាំងនេះហើយជាមូលហេតុសំខាន់។

ចំណែកចំណុចសំខាន់ដែលស្ត្រីមិនគូួរមើលរំលង  ស្ត្រី គួរពាក់ស្បែកជើងកែងខ្ពស់ នៅថ្ងៃណាត់ជួបដំបូង ទោះជាអ្នកមិនចូលចិត្ត ឬមិនចង់ពាក់សោះក៏ដោយ ព្រោះថា ស្បែកជើងកែងជួយអោយអ្នកមើលទៅស្រស់ស្អាត ហើយអ្នកនិងមានទំនុកចិត្ត។ កុំមានការបារម្ភថា ប្រសិនបើអ្នកពាក់ស្បែកជើងកែងខ្ពស់ អាចនឹងខ្ពស់ជាងដៃគូណាត់ជួប។

បន្ថែមពីលើនេះ ស្ត្រីត្រូវស្លៀកពាក់អោយសមនិងទៅតាមពេលវេលាណាត់ជួប។ សម្រាប់ការណាត់ជួបពេលល្ងាច ត្រូវស្លៀកពាក់សម្លៀកបំពាក់ផ្លូវការ សម្រាប់ពេលល្ងាច។ ប្រសិនបើការណាត់ជួបនៅពេលថ្ងៃ ត្រូវជ្រើសរើសយកសម្លៀកបំពាក់ធម្មតា សម្រាប់ពេលថ្ងៃ។

 

ដោយ៖ Vibe

ព័ត៌មានផ្សេងទៀត