Thomas Tuchel ឡើងកាន់ការងារជាគ្រូបង្វឹកនៅ Paris Saint Germain

15/05/2018 -  85

នៅទីបំផុតក្លិបអ្នកមានរបស់បារាំងបានរកបេក្ខភាពគ្រូបង្វឹកជំនួសលោក Unai Emery បានហើយ។ គ្រូបង្វឹកចាស់លោក Unai Emery បានចាកចេញដោយមិនអាចនាំ Paris Saint Germain ឈ្នះពាន Champions League ។

Paris Saint Germain បានតែងតាំងលោក Thomas Tuchel ជាអ្នកចាត់ការថ្មីនៅថ្ងៃចន្ទ ទី១៤ ឧសភា។ លោក Tuchel នឹងកាន់ការងារចំនួនលោក Unai Emery ដែលទើបនាំ PSG ឈ្នះជើងឯក ក្នុងស្រុក៣កម្មវិធីផ្សេងគ្នា តែមិនត្រូវបានផ្ដល់កិច្ចសន្យាថ្មីឡើយ។

ប្រធានក្លិប PSG អះអាងថា លោក Tuchel គឺជាគ្រូបង្វឹកដែលមានភាពប្រកួតប្រជែងខ្ពស់ប្រកបដោយ មហិច្ឆតាខ្ពស់៕

ដោយ៖ អ៊ុំ កុសល

 

ព័ត៌មានផ្សេងទៀត