ម៉ូតសក់ និងការតុបតែងមុខ ស្រស់បំផុត ដែលគេប្រទះឃើញក្នុងកម្មវិធី Met Gala ឆ្នាំ២០១៨

16/05/2018 -  695

កម្មវិធីប្រចាំឆ្នាំ Met Gala ជាកម្មវិធីសង្គមដ៏ធំប្រចាំនៅទីក្រុងញូវយ៉ក ដែលមានការចូលរួមពីអ្នកច្នៃម៉ូតសម្លៀកបំពាក់ល្បីៗ និងតារាសិល្បៈជុំវិញពិភពលោក និងជាកម្មវិធី មួយដែលបានតម្រូវអោយ ភ្ញៀវចូលរួមត្រូវគ្រងនូវសម្លៀកបំពាក់ អោយស្របទៅតាមប្រធានបទកម្មវិធី។

សម្រាប់ប្រធានប្រចាំឆ្នាំ២០១៨ ដែលសំដៅយកហ្វេសិនបែបកាតូលិកនិយម គេបានឃើញថា តារាសិល្បៈ និងភ្ញៀវដែលចូលរួម បានបង្ហាញនូវការតុបតែងខ្លួន មានការច្នៃប្រឌិត បែបថ្មី ប្លែកភ្នែក សម្រាប់សិល្បៈប្រចាំឆ្នាំនេះ។

អ្វីដែលគេមិនអាចមើលរំលងបាន នៅក្នុងកម្មវិធី Met Gala ឆ្នាំ២០១៨ ក្រៅពីសម្លៀកបំពាក់ហើយ គឺគេបានចាប់អារម្មណ៍ទៅលើ ម៉ូតសក់ និងការតុបតែងមុខ។

តើមានអ្វីប្លែកពីក្រុមតារាសិល្បៈប្រទេសលោកខាងលិច? ទស្សនារូបភាព ម៉ូតសក់ និងការតុបតែងមុខ ស្រស់ស្អាតបំផុត ដែលគេប្រទះឃើញក្នុងកម្មវិធី Met Gala ឆ្នាំ២០១៨ ខាងក្រោម៖

ដោយ៖ Vibe

 

 

ព័ត៌មានផ្សេងទៀត