ពត៌មានខ្លះដែលត្រូវដឹងពីពានទ្វីបអឺរ៉ុបទី២ Europa League រវាង Marseille និង Atlético Madrid

16/05/2018 -  316

វគ្គផ្តាច់ព្រាត់ពានរង្វាន់ទ្វីបអឺរ៉ុបទី២ Europa League នឹងមកដល់ហើយនៅរាត្រីនេះវេលាម៉ោង១:៤៥ នាទីរំលងអាធ្រាត្ររវាងក្លិបបារាំង Olympique de Marseille និងក្លិបអេស៉្បាញ Atlético Madrid។

ត្រួសៗខ្លះត្រូវដឹងពីពានរង្វាន់ Europa League វគ្គផ្តាច់ព្រាត់ ២០១៧-២០១៨ នេះ៖

-ទីតាំងប្រកួត៖ លេងនៅកីឡដ្ឋាន Parc Olympique Lyonnais ដែលអាចផ្ទុកអ្នកទស្សនាបាន៥៦ ៥០០នាក់ ទីតាំងក្នុងទីក្រុង Lyon ប្រទេសបារាំង។

-សមាសភាពអាជ្ញាកណ្ដាល មាន៥រូប៖

     • អាជ្ញាកណ្ដាលក្នុងទីលាន៖ Björn Kuipers (ហូឡង់)

     • អាជ្ញាកណ្ដាលចាប់បាល់ Off-Side៖ Sander van Roekel និងErwin Zeinstra (ហូឡង់)

     • អាជ្ញាកណ្ដាលផ្លាស់ប្ដូរកីឡាករ៖ Szymon Marciniak (ប៉ូឡូញ)

     • អាជ្ញាកណ្ដាលនៅបង្គោលទី៖ Danny Makkelieនិង Pol van Boekel (ហូឡង់)

     • អាជ្ញាកណ្ដាលបម្រុង៖ Mario Diks (ហូឡង់)

-រង្វាន់សម្រាប់ក្រុមឈ្នះ៖

     • ទទួលបានពាន Europa League មួយ ទម្ងន់១៥គីឡូក្រាម

     • ទទួលបានទឹកប្រាក់ ៦,៥លានអ៊ឺរ៉ូ

-អតីតកាល៖ Atlético Madrid ធ្លាប់គ្រង Europa League ២សម័យកាល ក្នុងនោះនៅរដូវកាល ២០០៩-១០ និង ២០១១-១២ ខណៈ Marseille មិនដែលស្គាល់ជាតិឈ្នះសោះ។ ប្រវត្តិប៉ះគ្នា២ដង ក្នុងនោះ Atlético Madrid ឈ្នះម្ដងនិងស្មើគ្នាម្ដង៕

ប្រភព៖ UEFA

ប្រែសម្រួលដោយ៖ អ៊ុំ កុសល

 

ព័ត៌មានផ្សេងទៀត