ម្ចាស់បទ Gangnam Style ចាកចេញពីក្រុមហ៊ុនចម្រៀង YG Entertainment

17/05/2018 -  185

តារាចម្រៀងកូរ៉េខាងត្បូង លោក Psy ម្ចាស់បទចម្រៀង Gangnam Style បានសម្រេចចិត្តបញ្ចប់កិច្ចសន្យាជាមួយ ក្រុមហ៊ុនចម្រៀង YG Entertainment ។

Psy ជាមនុស្សល្បីល្បាញខ្លាំងម្នាក់ នៅក្នុងឧស្សាហកម្មចម្រៀងKpop របស់ប្រទេសកូរ៉េខាងត្បូង។ ប្រជាប្រិយភាពតារាចម្រៀងរូបនេះ ចាប់ផ្តើមកើនឡើង ក្រោយលោកចេញបទចម្រៀង មានចំណងជើងថា 'Gangnam Style' កាលពីឆ្នាំ២០១២។

បន្ទាប់ពីពេលនោះតមក លោកPsy ទទួលបានការចាប់អារម្មណ៍ខ្លាំងពីក្រុមអ្នកគាំទ្រនៅទូទាំងពិភពលោក។ តារាចម្រៀងកូរ៉េ រូបនេះ ល្បីល្បាញដោយសារទំនុកនិពន្ធបទចម្រៀង និងការសម្តែងរបស់លោកនៅក្នុងបទចម្រៀង។

រយៈពេល៨ឆ្នាំក្រោយធ្វើការអោយក្រុមហ៊ុនចម្រៀង YG Entertainment ឥឡូវនេះ លោក Psy បានសម្រេចចិត្ត ចាកចេញពីក្រុមហ៊ុន។

ដោយ៖ Vibe

ព័ត៌មានផ្សេងទៀត