បិទFacebook ក្លែងក្លាយច្រើនជាង៥លាន នៅដើមឆ្នាំ២០១៨

17/05/2018 -  174

ក្រុមហ៊ុនហ្វេសប៊ុក(Facebook) ដែលជាក្រុមហ៊ុនវិនិយោគយ៉ាងធំ លើបណ្តាញទំនាក់ទំនងសង្គមអនឡាញ និងជាបណ្តាញអនឡាញកំពុងពេញនិយមនាពេលបច្ចុប្បន្ន បានអោយដឹងថា ក្រុមហ៊ុនបានចាត់វិធានការប្រឆាំងនឹងគណនីយ្យហ្វេសប៊ុកក្លែងក្លាយ និងការបង្ហោះសារដែលមានអត្ថន័យមិនត្រឹមត្រូវប៉ះពាល់ដល់សង្គមជិត១,៥ពាន់ពាន់លាន នៅក្នុងអំឡុងពេល៣ខែដើមឆ្នាំ២០១៨នេះ។

ក្រុមហ៊ុនបន្តអោយដឹងថា ក្រុមហ៊ុន បានបិទគណនីយ្យហ្វេសប៊ុកក្លែងក្លាយចំនួន៥៨៣ បិទការផ្សព្វផ្សាយទាក់ទងទៅនឹងការផ្សព្វផ្សាយពីក្រុមភេរវកម្មចំនួន១,៩លាន ការផ្សព្វផ្សាយទាក់ទងនឹងការបំពានផ្លូវភេទចំនួន២១លាន  និងបិទសារមិនបានការ(Spam) ចំនួន៨៣៧លាន។

អនុប្រធានកិច្ចការសារធារណៈ សម្រាប់តំបន់អ៊ឺរ៉ុប មជ្ឈឹមបូព៌ា និងអាហ្វ្រិករបស់ក្រុមហ៊ុន ហ្វេសប៊ុក អោយដឹងថា  នេះគ្រាន់តែជាការចាប់ផ្តើមតែប៉ុណ្ណោះ មិនទាន់បញ្ចប់នៅឡើយទេ ហើយក្រុមហ៊ុន កំពុងស្វែងរកបន្តទៀត តាមដែលក្រុមហ៊ុនអាចធ្វើទៅបាន។

 

ដោយ៖ Vibe

ព័ត៌មានផ្សេងទៀត