បន្តិចទៀត FIFA នឹងបង្កើតពានថ្មីមួយមានឈ្មោះថា Club World Cup ដែលនឹងធ្វើឡើងរៀងរាល់៤ឆ្នាំម្ដង

17/05/2018 -  373

យោងតាមប្រភពីសារពត៌មានកីឡា Manchestereveningnews បានព្រលយអោយដឹងថាសហព័ន្ធបាល់ទាត់ពិភពលោក ដែលហៅកាត់ថា FIFA គ្រោងបង្កើតពានថ្មីមួយមានឈ្មោះថា Club World Cup ដែលនឹងធ្វើឡើងរៀងរាល់៤ឆ្នាំម្ដង។

បើតាមប្រភពឲ្យដឹងថាពានថ្មីគ្រោងចាប់ផ្ដើមនៅឆ្នាំ២០២១ ក្នុងនោះក្រុមធំៗសរុប២៤នឹងធ្វើការប្រកួតប្រជែងដោយមានប្រទេសចិនធ្វើជាម្ចាស់ផ្ទះ។ ក្រុមដែលធ្លាប់ឈ្នះ Champions League ចំនួន១២ដូចជា Liverpool, Man United, Real Madrid, Barcelona, AC Milan, Bayern, Ajax, Inter Milan, Juventus នឹងត្រូវផ្ដល់សិទ្ធប្រកួតប្រជែង។

វត្តមានរបស់ពានថ្មីនេះដែរក៏តម្រូវឲ្យ FIFA លុបចោលកម្មវិធី Club World Cup បច្ចុប្បន្នដែលធ្វើរៀងរាល់ឆ្នាំ នៅអំឡុងខែធ្នូ ក៏ដូចជាការលុបចោលពាន Confederations Cup។

អាចនិយាយបានថាការបង្កើតពាន Club World Cup នេះឡើងដើម្បីធ្វើអោយក្លិបនៅលើពីភពលោក ទាំងអស់មានការប្រកួតប្រជែងខ្ពស់ ហើយក៏ស្រដៀងទៅនឹងការប្រកួត National World Cup ផងដែរ៕

ប្រភពពី៖ Manchestereveningnews

ប្រែសម្រួលដោយ៖ អ៊ុំ កុសល

 

ព័ត៌មានផ្សេងទៀត