ពិធីរៀបអាពាហ៍ពិពាហ៍ព្រះអង្គម្ចាស់ហារី និងមេកែន

20/05/2018 -  354

ពិធីរៀបអាពាហ៍ពិពាហ៍របស់គ្រួសាររាជវង្សប្រទេសអង់គ្លេសដ៏ល្បីល្បាញ រវាងព្រះអង្គម្ចាស់ហារី និងមេកែន បានប្រារព្ធធ្វើឡើង កាលពីថ្ងៃសៅរ៍១៩ឧសភាឆ្នាំ២០១៨។

កាលពីម្សិលមិញនេះ ពិធីរៀបអាពាហ៍ពិពាហ៍ រវាងព្រះអង្គម្ចាស់ហារី (Prince Harry) និងនាងមេកែន ម៉ាខល (Meghan Markle) ត្រូវបានចុះផ្សាយ ស្ទើរតែគ្រប់សារពត៌មានបរទេស។

ជាគូស្នេហ៍បែបដូចរឿងនិទាន សមាជិករាជវង្សព្រះអង្គម្ចាស់ហារី ស្ថិតនៅក្នុងលំដាប់សិទ្ធិទី៦ ដែលអាចនឹងឡើងគ្រងរាជ ជាមហាក្សត្ររបស់ប្រទេសអង់គ្លេស ចំណែកម៉ាខល ជាអតីតតារាសម្តែងអាមេរិក។

អតីតតារាសម្តែងអាមេរិក ម៉ាខល ក៏បានប្រកាសលាឈប់ពីការសម្តែង នៅពេលប្រកាសភ្ជាប់ពាក្យជាមួយព្រះអង្គម្ចាស់ហារី។

កម្រងរូបភាពពិធីរៀបអាពាហ៍ពិពាហ៍ព្រះអង្គម្ចាស់ហារី និង មែកេន ម៉ាខល៖

ម៉ាខល និងម្តាយ

ម៉ាខល និងឳពុករបស់ហារី ព្រះអង្គម្ចាស់ឆាល ដែលបានដឹកដៃនាងចូលព្រះវិហារ (ឳពុករបស់ម៉ាខលមានជំងឺបេះដូង ត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ មិនអាចចូលរូមពិធីរបស់កូនស្រីបាន)

ឈុតរ៉ូបពិធីជប់លៀងពេលល្ងាចរបស់មេកែន ម៉ាខល

 

 

ដោយ៖ Vibe

ព័ត៌មានផ្សេងទៀត