ហ្វាន់ ពីងពីងក្នុងមហោស្រពភាពយន្តទីក្រុងកានឆ្នាំ២០១៨

20/05/2018 -  182

ជារៀងរាល់ឆ្នាំ នៅក្នុងខែឧសភា តារាសិល្បៈទាំងប្រុសស្រីជាច្រើនរូប នៅទូទាំងពិភពលោកមានទាំងអ៊ឺរ៉ុប និងអាស៊ី មកបង្ហាញវត្តមាន រូបសម្រស់ រួមនិងម៉ូតសម្លៀកបំពាក់ គ្រឿងលង្កការដ៏ភ្លឺចិញ្ចាចចិញ្ចែងរួមគ្នា លើកម្រាលព្រំក្រហម នៅទីក្រុងកាន ប្រទេសបារាំង នៅពេលដែលកម្មវិធីមហោស្រពភាពយន្តទីក្រុងកាន ត្រូវបានប្រារព្ធធ្វើឡើង។

សម្រាប់កម្មវិធីមហោស្រពភាពយន្តទីក្រុងកាន លើកទី៧១ ឆ្នាំ២០១៨នេះ តារាស្រីលំដាប់ជួរមុខរបស់ប្រទេសចិន តួយ៉ាងដូចជានាងហ្វាន់ ពីងពីង ក៏មានវត្តមាននៅក្នុងកម្មវិធីផងដែរ។

ហ្វាន់ ពីងពីង កើតនៅឆ្នាំ១៩៨១ ហើយទទួលបានភាពល្បីល្បាញក្នុងវិស័យសិល្បៈនៅឆ្នាំ១៩៩៨ តាមរយៈរឿង My Fair Princess ។

ថាតើ តារាស្រីលំដាប់ជួរមុខរបស់ប្រទេសចិន នាងហ្វាន់ ពីងពីង រំលេចសម្រស់បែបណា នៅក្នុងឈុតរ៉ូបដ៏ស្រស់ស្អាតក្នុងកម្មវិធីមហោស្រពភាពយន្តទីក្រុងកាន ទស្សនារូបភាពខាងក្រោមនេះ៖

 

ដោយ៖ Vibe

ព័ត៌មានផ្សេងទៀត