Larry Nassar ជាប់ពន្ធនាគារ១៧៥ឆ្នាំ និងនារីអត្តពលិកកាយសម្ព័ន្ធរាប់រយនាក់ទទួលបានសំណងខ្ទង់រាប់រយលានដុល្លា

22/05/2018 -  599

យោងតាមសារពត៌មាន BBC បានអោយដឹងថានារីជាអត្តពលិកកាយសម្ព័ន្ធរាប់រយនាក់ដែលរងការ បំពានផ្លូវភេទពីវេជ្ជបណ្ឌិត Larry Nassar របស់ក្រុមសាកលវិទ្យាល័យរដ្ឋមីឈីហ្គែន (Michigan State University) បានយល់ព្រមទទួលដំណោះស្រាយជាសំណង៥០០លានដុល្លារហើយ។

លោក Larry Nassar វ័យ៥៤ឆ្នាំ បានបម្រើការជាវេជ្ជបណ្ឌិតរបស់សហព័ន្ធកីឡាកាយសម្ព័ន្ធអាមេរិក និងជាពេទ្យប្រចាំការរបស់សាកលវិទ្យាល័យរដ្ឋ Michigan។

ក្នុងឆ្នាំ២០១៨នេះលោកត្រូវបាន កាត់ទោសដាក់ពន្ធនាគាររហូតដល់១៧៥ឆ្នាំ បន្ទាប់ពីបានសារភាពកំហុសឆ្នាំមុនអំពីបទឧក្រិដ្ឋ ពាក់ព័ន្ធផ្លូវភេទ។

ការព្រមព្រៀងនោះគឺសាកលវិទ្យាល័យបង់៤២៥លានដុល្លារដល់ជនរងគ្រោះ៣៣២នាក់ដែលកំពុងស្ថិតក្នុងរឿងក្ដីបច្ចុប្បន្ន។ ហើយទឹកប្រាក់៧៥លានដុល្លារទៀតនឹងដាក់ក្នុងមូលនិធិទំនុកចិត្តដែលអាច ផ្ដល់ទៅឱ្យដើមបណ្ដឹងដទៃនាពេលអនាគត ដែលបានចោទលោក Larry Nassar ថាបានបំពាន លើពួកគេ៕

ប្រភពពត៌មាន៖ BBC

ដោយ៖ អ៊ុំ កុសល

ព័ត៌មានផ្សេងទៀត