ប៉ូលីសថៃ ទើបចាប់បានចោរ លួចកាបូបក្នុងបន្ទប់ទឹក ពេលជនរងគ្រោះកំពុងបន្ទោរបង់

27/05/2018 -  655

ប៉ូលីសទីក្រុងបាងកក ប្រទេសថៃ ចាប់ខ្លួនបុរសម្នាក់ ជាចោរលួចកាបូប នៅបន្ទប់ទឹកបុរស។

ចោរលួបកាបូបមានឈ្មោះថា សាហាឆាត រាសាមីដន(Sahachart Rasameeduan) អាយុ២០ឆ្នាំ បានលួចកាបូបជនរងគ្រោះ នៅពេលជនរងគ្រោះកំពុងបន្ទោរបង់ នៅក្នុងបន្ទប់ទឹក របស់ហាងទំនិញធំបំផុត នៅតំបន់រ៉ាតឆាដាំរី(Ratchadamri) នៅទីក្រុងបាងកក។

តាមការរៀបរាប់ពីប៉ូលីសថៃ គឺថា ជនរងគ្រោះ នៅពេលចូលបន្ទប់ទឹក ពួកគេ បានទុកកាបូប នៅលើធ្នើរមួយ នៅក្រោយខ្នងរបស់ពួកគេ ចំណែកចោរ គឺឡើងពីជញ្ជាំងបន្ទប់ទឹកម្ខាងដែលនៅជាប់នោះ ហើយលូកយកកាបូបពីក្រោយខ្នងជនរងគ្រោះទៅ។ តាមដែរដឹង ជនរងគ្រោះមិនមានការចាប់អារម្មណ៍ នឹងសកម្មភាពចោរឡើយ ព្រោះថាខ្លួន កំពុងតែបន្ទោរបង់។

(ប៉ូលីសថៃ នាំចោរទៅធ្វើត្រាប់សកម្មភាពលួច នៅកន្លែងកើតហេតុណ៍ ក្រោយប៉ូលីសចាប់ចោរនេះបាន)

ប៉ូលីសថៃ ក៏ចាប់ផ្តើមស៊ើបអង្កេតលើករណីចោរលួចកាបូបពីក្នុងបន្ទប់ទឹក នៅពេលមាន បណ្តឹងជាបន្តបន្ទាប់ពីជនរងគ្រោះ ថា ពួកគេ បាត់កាបូបជាលក្ខណៈអាថ៌កំបាំង ដ៏គួរអោយងឿងឆ្ងល់បំផុត នៅពេលពួកគេ ចូលបន្ទោរបង់ក្នុងបន្ទប់ទឹករបស់ផ្សារទំនើបល្បីឈ្មោះមួយ ស្ថិតនៅតំបន់រ៉ាតឆាដាំរី(Ratchadamri)។

ក្រោយមក ប៉ូលីសថៃ ចាប់ចោរនោះបាន ក្រោយតាមដានកាំមេរ៉ាសុវត្ថិភាព និងក្រោយតាមដាន ហើយប៉ូលីសថៃអោយដឹងថា ចោរលួចកាបូបមានឈ្មោះថា សាហាឆាត ទើបដោះលែងចេញពីពន្ធនាគារកាលពីខែវិច្ឆិកាឆ្នាំមុន ដែលការជាប់ទោសពីលើកមុននោះ ក៏ដោយសារជាប់ចោទពីបទលួចដែរ។ ដោយ៖Vibe

ព័ត៌មានផ្សេងទៀត