ភាសា ជាឧបសគ្គសម្រាប់ភាពយន្តថ្មី របស់តារាប្រុសស្រីចិន

27/05/2018 -  667

តារាស្រីល្បីឈ្មោះរបស់ប្រទេសចិននាង Tang Yan ថ្មីៗ បានបង្ហើបប្រាប់ថា នាងព្យាយាមសិក្សាភាសាអង់គ្លេសខ្លាំងណាស់ សម្រាប់ការសម្តែង ក្នុងខ្សែភាពយន្តរឿង« The Way We Were»។

សម្រាប់រឿងភាគមួយនេះ ជារឿងទី៥ហើយដែល Tang Yan សម្តែងរួមគ្នា ជាមួយនិងមិត្តប្រុសរបស់នាង គឺ លោក Luo Jin។ ក្នុងកិច្ចសម្ភាសន៍ផ្សព្វផ្សាយរឿង នៅពេលអ្នកសារពត៌មាន សួរថា អ្វីជាបញ្ហាប្រឈម នៅក្នុងការសម្តែង? ទាំងនាង Tang Yan និងនាង Luo Jin បានលើកឡើងថា ភាសា ជាឧបសគ្គធំបំផុត ដែលពួកគេត្រូវជំនៈ។

ខ្សែភាពយន្តរឿងភាគរបស់ប្រទេសចិន មានចំណងជើងថា The Way We Were ជាខ្សែភាព យន្តនិយាយ ពីនិស្សិតចិន សិក្សានៅបរទេស។

ខ្សែភាពយន្តនេះ ថតច្រើន នៅលើទឹកដីអាមេរិក និងជាភាពយន្តដែលតម្រូវអោយតួសម្តែង និយាយភាសាអង់គ្លេស ថែមទៀតផង។

តូសម្តែងក្នុងខ្សែភាពយន្តចិនមួយនេះ មានការហ្វឹកហាត់ខ្លាំងដើម្បីអោយចាំពាក្យសន្ទរនា នៅក្នុងខ្សែភាពយន្ត ហើយពួកគេ ហ្វឹកហាត់សង្កត់សម្លេង២ខែ មុនចេញថត។

 

 

ដោយ៖ Vibe

ព័ត៌មានផ្សេងទៀត