អ្នកលែងហ្វេសប៊ុកច្រើនជាង១០លាននាក់ ជួបបញ្ហាអ្វីដែលខ្លួនបង្ហោះជាលក្ខណៈPrivate ប្រែជាPublic

08/06/2018 -  286

អ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក(Facebook) ច្រើនជាង១០លាននាក់ ជួបបញ្ហា អ្វីដែលពួកគេបង្ហោះនៅលើ Facebook កំណត់យកតែមិត្តភ័ក្ត ឬមនុស្សមួយក្រុមតូចបានមើលឃើញនោះ បែរជាត្រូវប្រែទៅជា មនុស្សទូទៅបានមើលឃើញវិញ។ នេះបើតាមការប្រកាសអោយដឹងពីក្រុមហ៊ុន Facebook កាលពីថ្ងៃព្រហស្បតិ៍។

អ្នកលែងហ្វេសប៊ុកជួបបញ្ហាអ្វីដែលខ្លួនបង្ហោះជាលក្ខណៈPrivate ប្រែជាPublic កើតឡើង ដោយសារបញ្ហានៅក្នុងប្រព័ន្ធបច្ចេកទេស។

មានមនុស្សប្រហែលជា១៤លាននាក់ ជួបបញ្ហាបែបនេះ នៅរវាងថ្ងៃទី១៨ឧសភា ដល់ថ្ងៃទី២៧ឧសភា។ យ៉ាងណាក៏ដោយ ក្រុមហ៊ុន Facebook បានដោះស្រាយបញ្ហានេះរួចហើយ។

 

ដោយ៖ Vibe

ព័ត៌មានផ្សេងទៀត