Yubin ចាប់ផ្តើមអាជីពជាអ្នកចម្រៀងទោល ក្រោយពីក្រុមចម្រៀងWonder Girls ត្រូវរំលាយ

10/06/2018 -  259

នាង Yubin (យូប៊ីន) ដែលជាអតីតសមាជិកក្នុងក្រុមចម្រៀងស្រីដ៏ល្បីល្បាញ របស់ប្រទេសកូរ៉េខាងត្បូង Wonder Girls បានចាប់ផ្តើមអាជីព ជាអ្នកចម្រៀងទោលតែម្នាក់ឯង ជាមួយនិង អាល់ប៊ុមចម្រៀងថ្មី មានឈ្មោះថា City Woman។

អាល់ប៊ុមចម្រៀងទោលរបស់Yubin ផលិតឡើង នៅរយៈពេលមួយឆ្នាំក្រោយពីក្រុម Wonder Girls ត្រូវរំលាយ។

តារាចម្រៀងYubin ជាអតីតសមាជិកម្នាក់ក្នុងក្រុមចម្រៀងWonder Girls ដែលជាក្រុមចម្រៀងស្រីកូរ៉េខាងត្បូង មានភាពល្បីល្បាញខ្លាំងណាស់ កាលអំឡុងពេល១០ឆ្នាំមុន។

ក្រុមចម្រៀង Wonder Girls បង្កើតឡើងដោយក្រុមហ៊ុន JYP Entertainment នៅឆ្នាំ២០០៧ ហើយរំលាយក្រុមទៅវិញនៅឆ្នាំ២០១៧ និងជាក្រុមចម្រៀងស្រីមួយដែលបានបំបែកព្រំដែន K-pop ហើយក្លាយជាក្រុមចម្រៀង K-pop ទី១ ដែលបានចូលទៅក្នុង U.S. Billboard Hot 100។

ទស្សនាបទចម្រៀងទោលរបស់ Yubin មានចំណងជើងថា Lady នៅខាងក្រោមនេះ៖

អំឡុងពេលកិច្ចសម្ភាសន៍ ជាមួយសារពត៌មានកូរ៉េខាងត្បូង Yubin ក៏បានលើកឡើង ពីបញ្ហារំលាយក្រុមចម្រៀងWonder Girls ផងដែរ។

ក្រុមចម្រៀងWonder Girls ទទួលបានភាពជោគជ័យ គួរអោយកត់សម្គាល់បាន តាមរយៈបទចម្រៀងTell Me" និងបទចម្រៀង "Nobody" ។

ងាកមកស្តាប់ការយល់ឃើញរបស់Yubin ចំពោះការរំលាយក្រុមចម្រៀងបន្តិច ថាតើនាងសោកស្តាយទេ ចំពោះការរំលាយក្រុមចម្រៀង ដ៏ល្បីលំដាប់ពិភពលោកមួយនេះ។ 

ជាក្រុមចម្រៀងស្រីមួយដ៏ល្បី នៅក្នុងប្រវត្តិចម្រៀង K-pop របស់ប្រទេសកូរ៉េខាងត្បូង បានធ្វើអោយបញ្ហា រំលាយក្រុមចម្រៀងWonder Girls កាលពីឆ្នាំ២០០៧ បង្កការភ្ញាក់ផ្អើលខ្លាំងដល់មនុស្សម្នា យ៉ាងច្រើន។

«ខ្ញុំមិនមានការសោកស្តាយ ចំពោះការសម្រេចចិត្តរំលាយក្រុម Wonder Girls ឡើយ។ វ័យរបស់ខ្ញុំនៅខ្ទង់អាយុ២០ឆ្នាំ ត្រូវបានលះបង់ទៅអោយក្រុមចម្រៀងមួយនេះ ទាំងស្រុង។ សមាជិកក្នុងក្រុម ទាំងអស់ មានការយល់ឃើញស្របគ្នាថា ជាពេលវេលាដែលត្រូវបន្តដំណើរទៅមុខ ហើយជ្រើសរើសផ្លូវផ្ទាល់ខ្លួនរបស់យើង»។ Yubin លើកឡើងនៅក្នុងកិច្ចសម្ភាសន៍ជាមួយសារពត៌មានកូរ៉េ។

ទស្សនាបទចម្រៀងរបស់ក្រុមចម្រៀងWonder Girls មានចំណងជើងថា No body ខាងក្រោមនេះ៖

 

 

ដោយ៖ Vibe

ព័ត៌មានផ្សេងទៀត