ស្ត្រីដែលឈ្លក់វង្វេងនឹងការសាក់រូប បានកែភ្នែកអោយទៅជាពណ៌ខៀវ

10/06/2018 -  717

ស្ត្រីវ័យ២៣ឆ្នាំម្នាក់ បានបង្ហាញការកែប្រែរាងកាយដ៏ហួសនិស្ស័យស្ទើតែមិនគួរអោយជឿ បន្ទាប់ពីបាននាងបានចំណាយថវិការច្រើនជាង៨០០០ពាន់ដុល្លារអាមេរិក យកទៅកែប្រែរាងកាយរបស់នាង ក្នុងនោះមានការកែអណ្តាតអោយព្រែក និងចាក់ពណ៌គ្រាប់ភ្នែក អោយទៅ ជាពណ៌ខៀវ។

នាង Amber Luke(អេមប៊ើ លូក) ត្រូវគេហៅប្រសិទ្ធនាមអោយថា នាគសភ្នែកខៀវ( Blue Eyes White Dragon) ដោយសារតែកែវភ្នែកពណ៌ខៀវ ទាំងគូររបស់នាង។

នាង Amber បានកើតមានចិត្តឈ្លក់វង្វេង នឹងការសាក់រូបនៅលើរាងកាយ តាំងពីនៅវ័យក្មេងស្រីអាយុ១៦ឆ្នាំមកម្ល៉េះ ហើយមកដល់ពេលនេះ នាងមានរូបនៅលើរាងកាយ ច្រើនជាង៥០រូបផ្សេងៗគ្នា។

ក្នុងកិច្ចសម្ភាសន៍ ក្មេងស្រីអូស្ត្រាលីម្នាក់នេះលើកឡើងថា «ខ្ញុំគ្មានការស្តាយក្រោយអ្វីឡើយ។ ខ្ញុំពិតជាស្រឡាញ់ខ្លាំងជាមួយនិងរូបរាងកាយរបស់ខ្ញុំ»។

Amber ស៊ូប្រថុយនឹងហានិភ័យដែលនាងអាចងងឹតភ្នែកជារៀងរហូត ដោយការចាក់ពណ៌កែភ្នែករបស់នាង អោយទៅជាពណ៌ខៀវ។

នាង និយាយថា មិត្តសម្លាញ់ និងក្រុមគ្រួសាររបស់នាង បានគាំទ្រចំពោះ ការកែប្រែរូបរាងរបស់នាង។

 

ដោយ៖ Vibe

ព័ត៌មានផ្សេងទៀត