រឿង​ឈ្នះ​រង្វាន់​រថយន្ត​ទឹកអូ​អ៊ិ​ឈិ ថៅកែ​សុំ​ដកខ្លួន តែ​កម្មករ​ទាំង​២​មិន​ទាន់​ត្រូវរ៉ូវ​គ្នា​

12/06/2018 -  216

​ក្រោយ​ការដោះស្រាយ​ពេញ​មួយ​ព្រឹក លើ​បញ្ហា​រង្វាន់​រថយន្ត​១​គ្រឿង​របស់​ទឹកអូ​អ៊ិ​ឈិ នៅ​ស្នងការ​ខេត្ត​ត្បូងឃ្មុំ ជា​លទ្ធផល គឺ ថៅកែ​ម្ចាស់កា​រ៉ា​អូ​ខេ មាន​ទ្រព្យ បាន​សម្រេច​ដក​ខ្លួន​ចេញ​ឈប់​លូកលាន់ និង​បាន​បញ្ជាក់​ពី​គោលបំណង​របស់​ខ្លួន​ថា លោក​គ្រាន់តែ​រក្សាទុក​អោយ​ប៉ុណ្ណោះ ត្បិត​កម្មករ​ទាំង​២​នាក់ ឈ្លោះ​ដណ្តើម​គ្នា​។​

​យ៉ាងណាមិញ ករណីនេះ នៅ​មាន​ភាពស្មុគ្រស្មាញ ដោយសារ​កម្មករ​ទាំង​២ នៅ​ជជែក​គ្នា​មិន​ដាច់ស្រេច​..​។ ជាមួយគ្នានេះ សាក្សី រួម​នឹង​អ្នកលក់ បាន​នឹង​កំពុង​ជួយ​វែកញែក​ទៅវិញទៅមក ខណៈ​គម្រប​ដប ត្រូវបាន​ឯកភាព​គ្នា រក្សាទុក​នៅ​អធិការដ្ឋាន​បណ្តោះអាសន្ន​។ នេះ​បើ​តាម​ការបញ្ជាក់​ពី​លោកស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ នា​ថ្ងៃ​ទី​១២ មិថុនា​នេះ​៕ ដោយៈ​សៅ វិសាល​


ព័ត៌មានផ្សេងទៀត