ថ្ងៃ​បើកឆាក​​ព្រឹត្ដិការណ៍ FIFA World Cup 2018 ម្ចាស់ផ្ទះ​រុស្ស៊ី​​ប៉ះ​អា​រ៉ាប៊ីសាអូឌីត​

13/06/2018 -  84

​ព្រឹត្ដិការណ៍​ប្រកួត​បាល់ទាត់​ពិភព​លោក​FIFA World Cup 2018 នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃទី​១៤​មិថុនា​ស្អែក​នេះហើយ ដោយ​រុស្ស៊ី​ជា​ម្ចាស់ផ្ទះ​។ នៅក្នុង​ការប្រកួត​នេះ​មាន​៣២​ប្រទេស​ចូលរួម ដែល​ចែកចេញជា​៨​ក្រុម​(Group)​គឺ​ក្រុម​A​ដល់​ក្រុម​H ហើយ​ក្នុង​មួយក្រុម​មាន​៤​ប្រទេស​។ នៅ​ថ្ងៃ​បើកឆាក​គឺ​ថ្ងៃទី​១៤​មិថុនា មាន​ការប្រកួត​តែ​មួយគូ​ប៉ុណ្ណោះ គឺ​ម្ចាស់ផ្ទះ​រុស្ស៊ី​នឹង​ប៉ះ​អា​រ៉ាប៊ីសាអូឌីត ចាប់ផ្ដើម​ប្រកួត​នៅ​ម៉ោង​១០​យប់​។ សូម​រង់ចាំ​តាមដាន​ទស្សនា​ទាំងអស់គ្នា​៕ 


ព័ត៌មានផ្សេងទៀត