ទម្លាប់ប្រចាំថ្ងៃ ដែលគួរយល់ដឹង

14/06/2018 -  121

បែបបទរស់នៅប្រចាំថ្ងៃ ជារឿងសំខាន់ សម្រាប់សុខភាព។ ប្រសិនបើការរស់នៅ មានទម្លាប់មិនល្អ ក៏នឹងបង្កផលប៉ះពាល់ដល់សុខភាព ដោយមិនដឹងខ្លួន ពីព្រោះទម្លាប់ទាំងនោះ ហាក់ដូចជា គ្មានគ្រោះថ្នាក់អ្វីឡើយ ប៉ុន្តែបែរជាមានឥទ្ធិពលអាក្រក់ ចំពោះសុខភាពរាងកាយយើងទៅវិញ ដូច្នេះ ត្រូវកែទម្លាប់ទាំងនោះ។

កែ ទម្លាប់ប្រើប្រាស់បង្គន់មិនត្រឹមត្រូវ

អ្នកវិទ្យាសាស្ត្រជាច្រើនអះអាងថា ការអង្គុយ លើចានបង្គន់បង្កគ្រោះថ្នាក់។ សរីរាង្គមនុស្ស គឺ សមស្របល្អប្រសើរជាង ទៅនឹងបង្គន់អង្គុយចោងហោង ដោយសារ រាងកាយយើងមិនចាំបាច់ត្រូវប្រឹងខ្លាំង ពេលបន្ទោរបង់ និងជួយកាត់បន្ថយហានិភ័យ ជំងឺឬសដូងបាត។

មិនងាយស្រួលឡើយ ដែលត្រូវប្រើបង្គន់អង្គុយចោងហោង នៅក្នុងសម័យទំនើបនេះ ប៉ុន្តែមានជម្រើសមួយសម្រាប់អ្នកដែលអាចជួយកែបញ្ហានេះបាន ដោយដាក់ជើងរបស់អ្នក លើកំណល់ទ្រជើងមួយ នៅពេលអ្នកអង្គុយបន្ទោរបង់ ដូច្នេះ ជ្រុង ឬមុំ រវាងរាងកាយរបស់អ្នក និងត្រគាក ស្ថិតនៅក្នុង ទម្រង់៣០ដឺក្រេ។

អ្វីដែលត្រូវចងចាំបន្ថែម គឺ មិនត្រូវចំណាយពេលអង្គុយលើបង្គន់យូរ លែងហ្គេមទូរស័ព្ទដៃ ឬប្រើកំព្យូទ័រពេលបន្ទោរបង់ឡើយ ពីព្រោះថាវាមិនល្អ ចំពោះសុខភាពរាងកាយឡើយ។

ពាក់ក្រវ៉ាត់ក ប្រចាំថ្ងៃ បង្កបញ្ហាដល់ភ្នែកដោយមិនដឹងខ្លួន

អ្នកស្រាវជ្រាវអាមេរិកកាំង អះអាងថា ការចងក្រវ៉ាត់ក ធ្វើអោយរឹតសរសៃបំពង់ក ដែលបង្កើនសម្ពាធលើគ្រាប់ភ្នែក។ បញ្ហានេះ នាំអោយជំងឺភ្នែកជំងឺគ្លោកូម និងជំងឺងងឹតភ្នែក។

បន្ថែមលើនេះ ប្រសិនបើ បុរស មិនបានយកចិត្តទុកដាក់ គ្រប់គ្រាន់ទៅលើការបោកគក់ក្រវ៉ាត់ក របស់ពួកគេឡើយ ធ្វើអោយបាក់តេរីគ្រោះថ្នាក់ អាចតោងជាប់ក្រវ៉ាត់ក។

 

ដោយ៖ Vibe

ព័ត៌មានផ្សេងទៀត