ប្រធានសហព័ន្ធបាល់ទាត់អេស្បាញបានបញ្ជាក់ពីការដេញលោក Julen Lopetegui ចេញពីតំណែង

14/06/2018 -  174

មូលហេតុនៃការបណ្តេញលោក Julen Lopetegui ពីតំណែងគ្រូបង្វឹកឈុតធំក្រុមអេស្បាញនេះ ត្រូវបានគេដកស្រង់សម្តីរបស់ប្រធានសហព័ន្ធបាល់ទាត់អេស្បាញ (RFEF) លោក Luis Rubiales បានសម្តែងការខឹងសម្បារ និងខកចិត្តយ៉ាងខ្លាំង បន្ទាប់ពីទទួលដំណឺងថាក្រុមអធិរាជស Real Madrid បានតែងតាំង និងប្រកាសជាផ្លូវការណ៏ថាលោក Lopetegui គឺជាគ្រូបង្វឹកថ្មីរបស់ក្រុមនៅរដូវក្រោយ ស្របពេលដែលលោកមិនទាន់បានបញ្ចប់តួនាទីដឹកនាំក្រុមចូលរួមប្រកួតព្រឹត្តការណ៏ World Cup ២០១៨ នៅឡើយ។

ហេតុការណ៏មិននឹកស្មានដល់នេះគឺបន្ទាប់ពីរូបលោកត្រៀមចាកចេញពីក្រុមជម្រើសជាតិអេស្ប៉ាញ ក្រោយព្រឹត្តការណ៏ World Cup ២០១៨ និងត្រូវបញ្ចប់ដើម្បីទៅទទួលតួនាទីថ្មីទៅដឹកនាំក្រុម អធិរាជស Real Madrid សម្រាប់ប្រកួតប្រជែងពានរង្វាន់ La Liga រដូវកាល (២០១៨-២០១៩) ខាងមុខនេះ។

លោក Luis Rubiales ដែលជាប្រធានសហព័ន្ធបាល់ទាត់អេស្បាញបានបន្ថែមថា៖ យើងបានបង្ខំចិត្ត បញ្ចប់កិច្ចព្រមព្រៀងចែកផ្លូវគ្នាជាមួយលោក Julen Lopetegui។ អ្វីដែលយើងបានសម្រេចឈានដល់ ការប្រកួតនៅ World Cup ២០១៨ នៅទីនេះគឺដោយសារតែគាត់ជាផ្នែកមួយដ៏ធំហើយយើងត្រូវតែ អរគុណគាត់ហើយជូនពរឱ្យគាត់មានសំណាងល្អ៕

ប្រភពពី៖ The mirror

ដោយ៖ អ៊ុំ កុសល

ព័ត៌មានផ្សេងទៀត