៦​ខែ​ឆ្នាំ​២០១៨​គ្រោះថ្នាក់​ចរាចរណ៍​ឆក់យក​ជីវិត​មនុស្ស​៩៣០​នាក់​

04/07/2018 -  168

​រយៈពេល​៦​ខែ ឆ្នាំ​២០១៨​នេះ គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស បាន​ឆក់យក​អាយុជីវិត​ប្រជាពលរដ្ឋ​ចំនួន ៩៣០​នាក់ និង​របួស​ចំនួន​២៣៩៩​នាក់ ក្នុង​ករណី​គ្រោះថ្នាក់​កើតឡើង​ចំនួន​១៩៦៣​លើក​។ តួលេខ​នៃ​គ្រោះថ្នាក់​ចរាចរណ៍ បាន​ថយចុះ​១៤​ភាគរយ បើ​ប្រៀបធៀប​នឹង​ឆ្នាំ ខណៈ​ចំនួន​អ្នកស្លាប់​ថយ​ចុះ​តែ​ម្នាក់​គត់​។ ដោយឡែក អ្នករងរបួស​ថយចុះ​៦០៧​នាក់ ស្មើ​ប្រមាណ ២០​ភាគរយ​។ នេះ​បើ​តាម​របាយការណ៍ របស់​នាយកដ្ឋាន​នគ​របាល​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ៕ 


ព័ត៌មានផ្សេងទៀត