អាយដលម្នាក់នេះ មានកំពស់មិនខ្ពស់ជាង១៥៦សង់ទីម៉ែត្រ...ប៉ុន្តែគ្រប់គ្នា ដែលបានឃើញនាង សឹងតែមិនជឿជាក់ លើភ្នែករបស់ពួកគេ

10/07/2018 -  178

តារាសិល្បៈកូរ៉េម្នាក់ ដែលជាIdol សម្រាប់ក្រុមអ្នកគាំទ្រ និងមានកំពស់ ប្រហែលជាមិនខ្ពស់ ដូចអ្វីដែលអ្នកបានគិតនោះ គឺជាតារាចម្រៀង Luda នៅក្នុងក្រុមចម្រៀង Cosmic Girls នោះហើយ។

Luda នាងជាតារាចម្រៀងដ៏មានទេពកោសល្យម្នាក់ ប៉ុន្តែក្រុមអ្នកគាំទ្រ មិនត្រឹមតែឈ្លក់វង្វេង និងទេពកោសល្យនាងទេ រូបសម្រស់របស់នាង ក៏ជាចំណុចទាក់ទាញ ផងដែរ។

ទោះជា កំពស់មនុស្សស្រី មិនសំខាន់ដូចសម្រាប់មនុស្សប្រុសក៏ដោយ តែបើបានដឹងពី កំពស់ពិតរបស់ Luda មិត្តអ្នកគាំទ្រ នឹងភ្ញាក់ផ្អើល ជាក់ជាមិនខាន។ ជាការពិត Luda មានកំពស់ មិនខ្ពស់លើសពី ១៥៦សង់ទីម៉ែត្រឡើយ។

ទោះកំពស់ Luda មិនខ្ពស់ដូចតារាសិល្បៈផ្សេងទៀត ប៉ុន្តែនាងបង្ហាញថា តួរលេខគឺមិនសំខាន់ឡើយ។ តារាចម្រៀងកូរ៉េ វ័យក្មេងរូបនេះ នៅតែស្រស់ស្អាត និងមានសម្រស់ ទាក់ទាញខ្លាំង។

នៅពេល ក្រុមអ្នកគាំទ្រថតរូប Luda តែម្នាក់ឯង គ្រប់គ្នាភាគច្រើន បានឃើញហើយ ប្រហែលគិតថា អាយដលម្នាក់នេះ ពិតជាខ្ពស់ឆ្ងាយ ជាងកំពស់ពិតរបស់នាង។ ទស្សនារូបភាពខាងក្រោម៖

 

 

ដោយ៖Vibe

 

ព័ត៌មានផ្សេងទៀត