មាន់គកបារាំង នឹងត្រូវតតាំងជាមួយបិសាចក្រហមបែលហ្ស៉ីកវគ្គណ្ដាលផ្ដាច់ព្រ័ត្រ World Cup

10/07/2018 -  292

ក្រុមគីឡូធ្ងន់២របស់អឺរ៉ុបនឹងជួបគ្នាក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ FIFA World Cup 2018 នៅកីឡដ្ឋាន Krestovsky ក្នុងទីក្រុង Saint Petersburg ម៉ោង១យប់ថ្ងៃអង្គារទី១០ខែកក្កដានេះ គឺ បារាំង និង បែលហ្ស៊ិក។

-និយាយពីខ្សែប្រយុទ្ធក្រុមទាំងពីរ

បារាំង៖ ខ្សែប្រយុទ្ធបារាំង Antoine Griezmann រកបាន៧គ្រាប់ពីការលេងវគ្គចាញ់ធ្លាក់៦ប្រកួត ចុងក្រោយក្នុងពានខ្នាតធំ (World Cup និង Euro)។

Kylian Mbappe របស់បារាំង (៣គ្រាប់) ជាយុវជនដែលរកគ្រាប់បានច្រើនជាងគេនៅ World Cup ចាប់តាំងពីលោក Pele បានធ្វើក្នុងឆ្នាំ១៩៥៨។ Pele បានស៊ុតហ៊ែតទ្រីកទល់បារាំង ក្នុងវគ្គពាក់ កណ្ដាលផ្ដាច់ព្រ័ត្រ ហើយលោកជាយុវជនចុងក្រោយបង្អស់ដែលរកគ្រាប់បាល់បានក្នុងវគ្គ៤ ក្រុមចុង ក្រោយ។

បែលហ្ស៊ិក៖Romelu Lukaku ពាក់ព័ន្ធដោយផ្ទាល់ក្នុងគ្រាប់បាល់២០គ្រាប់ពេលចូលលេង១៣លើក ចុងក្រោយសម្រាប់បែលហ្ស៊ិក (ស៊ុតចូល១៧គ្រាប់ និងបញ្ជូន៣គ្រាប់)។

Eden Hazard ពាក់ព័ន្ធដោយផ្ទាល់ក្នុងគ្រាប់បាល់១៤គ្រាប់របស់បែលហ្ស៊ិកពេលចូលលេង១៤ដង ចុងក្រោយ (ស៊ុតចូល៨គ្រាប់ និងបញ្ជូន៦គ្រាប់)។

-ជម្រើស១១នាក់យប់នេះទំនងជា

បារាំង៖ Hugo Lloris; Lucas Hernandez, Samuel Umtiti, Raphael Varane, Benjamin Pavard; Ngolo Kante, Paul Pogba; Blaise Matuidi, Antoine Griezmann, Kylian Mbappe; Olivier Giroud.

បែលហ្ស៊ិក៖ Thibaut Courtois; Jan Vertonghen, Vincent Kompany, Thomas Vermaelen, Toby Alderweireld; Yannick Carrasco, Axel Witsel, Kevin De Bruyne, Nacer Chadli; Eden Hazard, Romelu Lukaku.

ដោយ៖ អ៊ុំ កុសល

ព័ត៌មានផ្សេងទៀត