ក្មេងៗមិនគួរ​ញ៉ាំ​ភេសជ្ជៈ​ទឹកផ្លែ​ឈើ​​នោះ​ទេ តែគួរញ៉ាំទឹក​ផ្លែឈើ​ស្រស់​​

10/07/2018 -  214

​ទឹក​ផ្លែឈើ បាន​ក្លាយជា​ភេសជ្ជៈ​ដ៏​ពេញនិយម​សម្រាប់​កុមារ ដែលមាន​អាយុ​ខុសៗ​គ្នា​។ នៅក្នុង​ទឹក​ផ្លែឈើ​កន្លះ​កែវ មាន​ផ្ទុក​ជាតិ​ស្ក​ររហូតដល់​៥​ទៅ​៦​ស្លាបព្រា​។ ស្ករ​ដែល​រលាយ​ភ្លាមៗ ត្រូវបាន​ស្រូប​ចូលទៅក្នុង​ចរន្តឈាម ដែល​បង្ក​ផល​អាក្រក់ ដល់​ដំណើរ​បំលែង​អាហារ​ទៅជា​ថាមពល​។​

​គ្រូពេទ្យ​ជំនាញ​ផ្នែក​ខាង​កុមារ បាន​ណែនាំ​មិនគួរឲ្យ​ក្មេងៗ​ញ៉ាំ​ទឹក​ផ្លែឈើ ដែល​វេច​ខ្ចប់​ហើយ​ស្រាប់ ឬ​ផ្លែឈើរ​ស្រស់​ដែល​ច្របាច់​យក​ទឹក​នោះទេ​។ អ្នក​គួរតែ​ឲ្យ​ក្មេងៗ​ញ៉ាំ​ផ្លែឈើ​ស្រស់ ហើយ​ជញ្ជក់​យក​ទឹក​វិញ​ល្អ​ជាង​។ ផ្លែឈើរ​ដូចជា​ផ្លែក្រូច​ជាដើម វា​ពោរពេញ​ដោយ​ជាតិ​សរសៃ ដែល​ផ្តល់​អត្ថប្រយោជន៍​ដល់​សុខភាព​។ ម្យ៉ាងវិញទៀត នៅពេល​កូន​អ្នក​ជញ្ជក់​សាច់​ផ្លែក្រូច នោះ​ពួកគេ​នឹង​ស្រូប​ជាតិ​ទឹក​ចូល​បន្តិច​ម្តងៗ ដែល​ការ​ញ៉ាំ​របៀបនេះ ផ្តល់​ផល​ល្អ​សម្រាប់​សុខភាព​របស់​កុមារ​៕ 

ព័ត៌មានផ្សេងទៀត