តារាសម្តែងស្រី១០រូប ដែលបុរសជប៉ុនយល់ថា ជាតារាមានទម្រង់ដងខ្លួនស្អាត

11/07/2018 -  523

ស្ត្រីជប៉ុន១០រូប  មានទម្រង់ដងខ្លួនស្រស់ស្អាតមែនទែន ហើយសម្រស់នោះក៏រឹតតែស្រស់ស្អាតថែមទៀត។ ពួកគេមានទាំងភាពគួរអោយស្រឡាញ់ និងទាក់ទាញនៅជាមួយគ្នា។

ប៉ុន្តែយ៉ាងណាក៏ដោយស្ត្រីគ្រប់រូបត្រូវចាំថា សម្រស់មនុស្សម្នាក់ៗមានសម្រស់ខុសៗគ្នា ស្រស់ស្អាតខុសៗគ្នា ហើយយើងគួរស្រឡាញ់រូបរាងរបស់ខ្លួនឯង។

ខាងក្រោមនេះ ជាទម្រង់ដងខ្លួនតារាស្រីជប៉ុន១០រូប ដែលបុរសជប៉ុនជ្រើសរើសថា ជាតារាមានទម្រង់ដងខ្លួនស្អាត៖

១ នាង Kyoko Fukada

តារាសម្តែងស្រីរូបនេះ កើត និងធំធាត់នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ មានឆ្នាំកំណើតនៅឆ្នាំ១៩៨២ តារាវ័យ៣៥ឆ្នាំរូបនេះ នាងចាប់ផ្តើមប្រឡូកសិល្បៈនៅឆ្នាំ១៩៩៧ និងបង្ហាញវត្តមានក្នុងភាពយន្តដំបូងនៅក្នុងរឿង Ring 2 ឆ្នាំ១៩៩៩។ នាងទទួលបានពានរង្វាន់តារាស្រីសម្តែងបានល្អបំផុត នៅក្នុងកម្មវិធីមហោស្រពភាពយន្ត Yokohama។

២ នាង Sayaka Isoyama

តារាវ័យ៣៤ឆ្នាំរូបនេះ ជាតារាម្នាក់នៅប្រទេសជប៉ុន នាងជាតារាសម្តែង និងជាអ្នកសរសេរអត្ថបទកីឡា។

៣ នាង Chinami Suzuki

ជាតារាម៉ូឌែលជប៉ុន កើតនៅឆ្នាំ១៩៨៩ និងត្រូវបានជ្រើសរើសជាម៉ូឌែលToray Swimwear Girl នៅពេលនាងរៀននៅមហាវិទ្យាល័យ។ នាងក៏ជាពិធីករទូរទស្សន៍ និងជាតារាសម្តែងផងដែរ។

៤ នាង Kazue Fukiishi

តារាសម្តែងជប៉ុន ឈ្នះពានរង្វាន់ជាតួរងល្អបំផុតនៅមហាស្របភាពយន្ត Yokohama លើកទី២៨ សម្រាប់ខ្សែភាពយន្តចំនួន៣រឿង មានរឿង What the Snow Brings រឿង Tegami និងរឿង Memories of Tomorrow ។

៥ នាង Haruka Ayase

Haruka Ayase មានឈ្មោះពិតថា Aya Tademaru នាងជាតារាសម្តែងជប៉ុន និងជាតារាសម្តែង។

៦ នាង Mitsu Dan

ជាតារាសម្តែងដ៏ល្បីល្បាញ និងជាតារាម៉ូឌែល

៧ នាង Rola

Rola មានអាយុ២៧ឆ្នាំ ជាកូនកាត់៣សាសន៍មានឳពុកជាជនជាតិបង់ក្លាដេស ម្តាយនាងជាកូនកាត់ជប៉ុន និងរុស្ស៊ី នាងជាតារាម៉ូឌែល តារាសម្តែង និងជាតារាចម្រៀង។

៨ នាង Megumi Yasu

នាងកើតនៅខែធ្នូ ឆ្នាំ១៩៨១ បច្ចុប្បន្នអាយុ៣៦ឆ្នាំ នាងជាតារាសម្តែងដ៏មានកេរ្តិ៍ឈ្មោះរបស់ប្រទេសជប៉ុន។

៩ នាង Miwako Kakei

អាយុ២៣ឆ្នាំជាតារាម៉ូឌែលផ្តាច់មុខរបស់ទស្សនាវដ្តី JJ ហើយនាងជាតារាសម្តែងផងដែរ។

១០ នាង Mai Asada

កើតនៅឆ្នាំ១៩៨៨ នាង ជាម្ចាស់មេដាយមាសចំនួន២ សម្រាប់ការរាំរបាំលើទឹកកក។

 

ដោយ៖Vibe

ព័ត៌មានផ្សេងទៀត