តារាថៃ៥រូបដែលមានគ្រួសារ ជួយការងារជាអ្នកគ្រប់គ្រងផ្ទាល់

12/07/2018 -  418

តារាថៃប្រុស ស្រីល្បីៗ៥រូប  ដែលមានរូបសម្ផស្ស ស្រស់ស្អាត និងតែងតែ បង្ហាញវត្តមាន នៅក្នុងខ្សែភាពយន្ត ស្ពតពាណិជ្ជកម្ម និងកម្មវិធីសិល្បៈផ្សេងៗ តួយ៉ាង ដូចជានាង Kimmy នាង Yaya ពួកគេ មិនបាន ជួលអ្នកផ្សេងណា មកជូយការងារ ជាអ្នកគ្រប់គ្រងឡើយ ប៉ុន្តែពួកគេ មានគ្រួសារ ជាអ្នកម្តាយ ជាបងស្រី ជាអ្នកជួយកិច្ចការ របស់ពួកគេ ផ្ទាល់តែម្តង។

ចង់ដឹងថា ក្រៅពីតារាស្រី២ដួងនេះហើយ តើតារារូបណា មានអ្នកម្តាយជាអ្នកជួយ និងតារារូបណា មានបងស្រី ជាអ្នកជួយកិច្ចការ របស់ពួកគេ?

ខាងក្រោមនេះ ជា តារាថៃ៥រូបដែលមានគ្រួសារ ជួយការងារជាអ្នកគ្រប់គ្រងផ្ទាល់៖

១ នាង Yaya Urassaya

អ្នកម្តាយរបស់នាង ជានិច្ចកាលតែងតែទៅជាមួយនាង គ្រប់ទីកន្លែងដែលនាងទៅ។

២ នាង Pancake Khemanit

ម្តាយរបស់នាង ជាអ្នកគ្រប់គ្រងនាងផ្ទាល់ ចាប់តាំងពីនាងចាប់ផ្តើមធ្វើការ នៅក្នុងឧស្សាហកម្មកំសាន្តរបស់ប្រទេសថៃ។

៣ នាយ Nine Naphat

អ្នកម្តាយរបស់ Nine ជាអ្នកគ្រប់គ្រងផ្ទាល់របស់លោក

៤ នាង Kimmy Kimberley

មានបងស្រី ជាអ្នកគ្រប់គ្រងមើលថែរក្សានាងដោយផ្ទាល់

៥ Kao Jirayu

ម្តាយរបស់ Kao ជាអ្នកមើលថែរក្សា និងគ្រប់គ្រងកិច្ចការសិល្បៈរបស់លោក

 

ដោយ៖Vibe

ព័ត៌មានផ្សេងទៀត