យោធាជើងទឹកថៃ បង្ហាញវីដេអូ ស្តីពីការសង្គ្រោះក្នុងរូងភ្នំ ក្រោយយកក្មេង១២នាក់ និងគ្រូបង្វឹកម្នាក់ ចេញពីរូងភ្នំ បានដោយជោគជ័យ

12/07/2018 -  118

ប្រទេសថៃ៖ ក្រោយពីកិច្ចការសង្គ្រោះអ្នកទាំង១៣នាក់ (ក្មេងៗជាកីឡាករបាត់ទាត់១២នាក់​ និងគ្រូបង្វឹកពួកគេម្នាក់) បានដោយជោគជ័យហើយ ថ្មីៗនេះ អង្គភាពយោធាជើងទឹកថៃ បានបញ្ចេញ វីដេអូថ្មីចុងក្រោយ ដែលជាវីដេអូ បង្ហាញពីកិច្ចការសង្គ្រោះ យកមនុស្សទាង១៣នាក់ ចេញពីរូងភ្នំ ថាមលួង ។ នៅថ្ងៃអង្គារ១០កក្កដា ក្មេងៗ និងគ្រូបង្វឹកទាំង១៣ នាក់ ត្រូវបានជួយសង្គ្រោះ យកពួកគេទាំង១៣នាក់ ចេញពីរូងភ្នំថាមលួង បាន ដោយជោគជ័យ។

ក្រោយពីការ រកពួកគេឃើញហើយ អ្វីដែលជាឧបសគ្គនោះ គឺ ការសង្គ្រោះយកពួកគេទាំង១៣នាក់ ចេញពីក្នុងរូងភ្នំ ដែលពេញទៅដោយទឹក អោយបានមុនពេលមាន ភ្លៀងធ្លាក់ខ្លាំង ព្រោះគេ បារម្ភថា ភ្លៀងខ្លាំង នឹងធ្វើអោយទឹកក្នុងរូងភ្នំ ឡើងកាន់តែច្រើន ធ្វើអោយកិច្ចការសង្គ្រោះ កាន់តែពិបាក ។ ចំណែកឯ ស្ថានភាពរូងភ្នំទៀតសោត ជាច្រកផ្លូវតូចចង្អៀត និងបត់បែន  ។

ទស្សនាវីដេអូថ្មីបំផុតខាងក្រោមនេះ ដែលអង្គភាពយោធាជើងទឹកថៃ បង្ហាញពីការជួយសង្គ្រោះនៅក្នុងរូងភ្នំ ពេលយកពួកគេទាំង១៣នាក់ចេញពីរូងភ្នំ ៖

ជារឿងរ៉ាវកើតឡើង នៅខេត្តឈៀងរ៉ៃ ជាខេត្តភាគខាងជើង ប្រទេសថៃ ដែលមានក្មេងជាកីឡាករបាល់ទាត់១២នាក់ និងគ្រូបង្វឹកម្នាក់ ពួកគេទាំង១៣នាក់ បានជាប់នៅក្នុងរូងភ្នំ ចាប់តាំងពីថ្ងៃ២៣មិថុនា ​បានបង្កការផ្អើល ពេញទាំងក្នុងស្រុកថៃ និងបណ្តាប្រទេស ជាច្រើនជុំវិញពិភពលោក ។

សូមបញ្ជាក់ថា ក្មេងៗដែលជាប់ក្នុងរូងភ្នំអាយុចន្លោះពី១១-១៦ឆ្នាំ និងគ្រូបង្វឹកម្នាក់អាយុ២៥ឆ្នាំ។ ពួកគេបានបាត់ខ្លួនកាលពីថ្ងៃទី២៣មិថុនា ហើយត្រូវក្រុមជួយសង្គ្រោះ រកឃើញ កាលពីយប់ថ្ងៃទី០២កក្កដា ស្ថិតនៅលើទីទួលមួយក្នុងរូងភ្នំ ចម្ងាយប្រមាណ៤គីឡូម៉ែត្រពីច្រកចូល រូងភ្នំ។

រូបថត ថតជុំគ្នារបស់ក្មេងៗដែលជាប់ក្នុងរូងភ្នំ (ពួកគេជាកីឡាករបាល់ទាត់)

 

ព័ត៌មានផ្សេងទៀត