គុណប្រយោជន៍ត្រសក់ ចំពោះសុខភាព

12/07/2018 -  407

ចាប់តាំងពីពេលវេលាបុរាណកាលមក ផ្លែត្រសក់ (ឬ cucumber ជាភាសាបរទេស) ត្រូវបានគេប្រើប្រាស់ ជាប្រពៃណី ជាឱសថបុរាណ នៅក្នុងប្រទេសឥណ្ឌា។

បន្លែមួយប្រភេទនេះ មានផ្ទុកទៅដោយសារធាតុចិញ្ចឹម ជាច្រើនប្រភេទ ដែលជួយការពារ រាងកាយមិនអោយឡើងកំដៅខ្ពស់ និងជួយអោយរាងកាយត្រជាក់។ បន្ថែមលើនេះ ផ្លែត្រសក់ មានគុណប្រយោជន៍ផ្សេងៗ សម្រាប់ការជួយសម្រកទម្ងន់​ និងថែរក្សាស្បែក។

ជួយសម្រកទម្ងន់

ផ្លែត្រសក់ មានគុណប្រយោជន៍ ជួយកាត់សម្រកទម្ងន់។ អ្នក អាចទទួលទានអាហាររបស់អ្នក ដោយបន្ថែមផ្លែត្រសក់ ទៅក្នុងអាហាររបស់អ្នក ឬទទួលទានជាសាឡាដ ឬដាក់ត្រសក់ ទៅក្នុងយូហ្គើត(yogurt) ឬបើមិនអញ្ចឹងទេ អ្នកអាចទទួលទានផ្លែត្រសក់ស្រស់ដោយផ្ទាល់តែម្តង ដោយមិនបាច់លាយ ជាមួយអាហារផ្សេង។ ការទទួលទានត្រសក់ នឹងជួយអ្នកស្រកទម្ងន់ បានឆាប់រហ័ស។

ល្អចំពោះស្បែក

អ្នកអាចប្រើប្រាស់ត្រសក់ ជួយអោយស្បែករបស់អ្នកទន់រលោង ដោយការដាក់សាច់ត្រសក់ម៉ត់ នៅលើផ្ទៃមុខ។ ម៉ាសមុខធម្មជាតិមួយមុខនេះ នឹងជួយអោយស្បែគមុខអ្នកស្រស់ស្អាត និងជួយអោយមុខត្រជាក់។  ម៉ាសត្រសក់ ជួយការពារស្បែកមិនអោយស្ងួត មិនអោយកើតរោគមុនលើស្បែក ការពារស្បែកមិនអោយរោល និងបញ្ហាស្បែកដទៃផ្សេងទៀត។

 

ដោយ៖Vibe

ព័ត៌មានផ្សេងទៀត