Luka Modric បានព្រលយពាក្យយ៉ាងចាក់ដោត ដែលធ្វើអោយក្រូអាតយកឈ្នះអង់គ្លេស

12/07/2018 -  240

ក្រុមបាល់ទាត់ជម្រើសជាតិក្រូអាតបន្ទាប់ពីយកឈ្នះក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេសក្នុងវគ្គពាក់ កណ្តាលផ្តាច់ព្រាត់រួចមក កីឡាករប្រធានក្រុមក្រូអាត Luka Modric បានទម្លាយឲ្យដឹងថា ដោយសារអ្នកកាសែតនិងអ្នកជំនាញវិភាគអង់គ្លេសមើលងាយដល់កីឡាករក្រូអាត បានធ្វើឲ្យវាក្លាយជាទឹកចិត្តដ៏ធំធេងនៃមិត្តរួមក្រុមទាំងអស់ប្រើពាក្យរិះគន់នេះលើកទឹកចិត្តខ្លួនឯង ប្រយុទ្ធឈ្នះអង់គ្លេស។

Luka Modric បានប្រាប់សារព័ត៌មានមួយថា ប្រជាជន អ្នកកាសែត អ្នកវិភាគតាមទូរទស្សន៍របស់អង់គ្លេសតែងមើលរំលងក្រុមរបស់គេ។ ប៉ុន្តែយប់មិញពួកគេយល់ពីក្រូអាតហើយ វាជាកំហុសដ៏ធំ។ គ្រប់ពាក្យមិនឲ្យតម្លៃដែលពួកគេបានឃើញ បានអានត្រូវបានដាក់ក្នុងចិត្តដើម្បីជាការតស៊ូយកឈ្នះអង់គ្លេស។

ក្រូអាតបានយកឈ្នះអង់គ្លេសក្នុងរយៈពេល១២០នាទី ក្នុងលទ្ធផល ២ ទល់នឹង ១។ ហើយក្រុម ជម្រើសក្រូអាតនឹងត្រូវឡើងទៅជួបបារាំងនៅវគ្គផ្តាច់ព្រាត់ពានរង្វាន់បាល់ទាត់ពិភពលោកនៅថ្ងៃទី ១៥ វេលាម៉ោង ១០ យប់៕

ដោយ៖ អ៊ុំ កុសល

ព័ត៌មានផ្សេងទៀត