ពុល​ទៀតហើយ​! ស្លាប់​២​នាក់ សង្គ្រោះ​ជិត​៥០​នាក់ សង្ស័យ​ពុល​ស្រាស នៅ​ក្រចេះ​

14/07/2018 -  79

​ប្រជាពលរដ្ឋ ចំនួន​២​នាក់​បាន​ស្លាប់ និង​៤៨​នាក់​ផ្សេង​ទៀត ត្រូវបាន​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ដោយ​សង្ស័យ​ពុល​ស្រាស​។ ករណីនេះ កើតឡើង​នៅ​យប់​ថ្ងៃ​ទី​១៣ ខែកក្កដា ស្ថិតក្នុង​ភូមិ​ស្នួល​កើត ឃុំ​ស្នួល ស្រុក​ស្នួល ខេត្ត​ក្រចេះ​។​​បើ​តាម​ការបញ្ជាក់​ពី​អាជ្ញាធរ ឲ្យដឹងថា រហូតមក​ដល់​ព្រឹក​ថ្ងៃទី​១៤ ខែកក្កដា​នេះ អ្នកជំងឺ​បាន​ធូរស្រាល និង​បាន​ចេញពី​មន្ទីរពេទ្យ​ជា​បណ្ដើរៗ​ហើយ ដោយ​នៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ នៅសល់តែ​២៥​នាក់​ប៉ុណ្ណោះ​។​

​អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល បាន​អះអាង​ថា នៅពេល​នេះ​មន្ត្រី​ជំនាញ​របស់​ក្រសួង មិនទាន់​អាច​វាយតម្លៃ បាន​យ៉ាងណា​នោះទេ ពោល​បាន​នឹង​កំពុង​ស្រាវជ្រាវ ដោយ​ប្រមូល​ព័ត៌មាន​ឲ្យបាន​លំអិត​ជា​មុន​សិន​៕

ព័ត៌មានផ្សេងទៀត