ទទួលទានសាច់ត្រី ផ្តល់គុណប្រយោជន៍ច្រើន

15/07/2018 -  437

ជួយឆ្អឹងរឹងមាំ

ត្រី សំបូរទៅដោយកាល់ស្យូម និងវីតាមីន D ជាសារធាតុមួយដែលឆ្អឹងរបស់អ្នកត្រូវការជាប្រចាំ។ កង្វះកាល់ស្យូមនិងវីតាមីន D អាចធ្វើអោយអ្នកប្រឈមនឹងហានិភ័យជំងឺឆ្អឹងមួយចំនួនដូចជា សភាពដែលឆ្អឹងប្រែជាស្ដើងនិងប្រេះស្រួយ រោគក្រិស (ដោយខ្វះវីតាមីនដេ) និងបាក់ឆ្អឹង។ល។ ជាចាំបាច់អ្នកត្រូវទទួលទានអាហារដែលមានសារធាតុកាល់ស្យូម និងវីតាមីន D អោយបានគ្រប់គ្រាន់ ដើម្បីបញ្ជៀសបញ្ហាជំងឺឆ្អឹង។

ត្រី ជាប្រភពសុវត្ថិភាពមួយដែលផ្តល់សារធាតុចាំបាច់ទាំងនេះ។

ជួយប្រព័ន្ធផ្លូវដង្ហើម មានសុខភាពល្អ

បរិដ្ឋានពុលកង្វក់ អាចប៉ះពាល់ដល់សុខភាពប្រព័ន្ធផ្លូវដង្ហើម។ អ្នក ត្រូវទទួលទានអាហារ ដែលមានផ្ទុកសារធាតុចិញ្ចឹមដូចជា ប៉ូតាស្យូម និងវីតាមីន B ដែលជួយការពារប្រព័ន្ធផ្លូវដង្ហើម របស់អ្នកពីជីងឺរ៉ាំរ៉ៃផ្សេងៗ។

បន្ថែមលើនេះ ការទទួលទានត្រីជាទៀងទាត់ អាចកាត់បន្ថយហានិភ័យជំងឺហឺត សម្រាប់កុមារផងដែរ។

សារធាតុចិញ្ចឹមដែលមាននៅក្នុងត្រី៖

•កាល់ស្យូម (Calcium)

• ដែក(Iron)

• ម៉ាញេស្យូម (Magnesium)

• ម៉ង់ហ្គាណែហ្ស (Manganese)

• អូមេហ្គា៣ (Omega-3 )

• ប្រូតេអ៊ីន (Protein)

• ប៉ូតាស្យូម (Potassium)

• ផូស្វ័រ (Phosphorus)

• វីតាមីន A (Vitamin A)

• វីតាមីន B កំផ្លិច (Vitamin B complex)

• វីតាមីន D (Vitamin D)

 

 

ដោយ៖Vibe

ព័ត៌មានផ្សេងទៀត