ណាំពិច រីករាយ ដែលអាំសរសេរនៅលើអ៊ីនស្ត្រាក្រាម អោយកម្លាំងចិត្ត ក្រោយនាងចំណាយលុយ១,៥លានកែសម្ផស្សអោយដូចអាំ

19/07/2018 -  324

(នាង ណាំពិច ទីយ៉ាផា ដែលទៅកែសម្ផស្សនៅកូរ៉េខាងត្បូង អោយមានសម្រស់ដូចអាំ ផាត់ ឆារ៉ាផា)

(តួធំលំដាប់ប្រទេសថៃ នាង អាំ ផាត់ ឆារ៉ាផា)

ណាំពិច ទីយ៉ាផា រីករាយសប្បាយចិត្ត ក្រោយតួរធំលំដាប់ប្រទេសថៃ នាង អាំ ផាត់ឆារ៉ាផា មកសរសេរពាក្យអោយកម្លាំងចិត្ត ក្រោយណាំពិច ចំណាយលុយកែសម្ផស្សអស់ប្រមាណជា១,៥លានបាត នៅប្រទេសកូរ៉េ ដើម្បីអោយបានសម្រស់ដូចតារាថៃ អាំ ផាត់ឆារ៉ាផា រូបនេះ។

នៅថ្ងៃ១៨កក្កដាឆ្នាំ២០១៨ ម្សិលមិញនេះ ណាំពិច បានបង្ហាញរូបភាពពីអ៊ីនស្ត្រាក្រាម(IG) ដែលតារាថៃ លំដាប់តួធំយ៉ាងនាងអាំ បានសរសេរ នៅលើបណ្តាញទំនាក់ទំនងមួយនេះ។

តារាថៃ នាងអាំ  បានសរសេរនៅលើបណ្តាញអ៊ីនស្ត្រាក្រាម អោយកម្លាំងចិត្តដល់ណាំពិច ថា «ជាសះស្បើយឆាប់ៗណាចា» ។

ត្រឹមតែប៉ុណ្ណោះ ក៏ធ្វើអោយណាំពិច ដែលជាអ្នកគាំទ្រ និងជាអ្នកចង់មានសម្រស់ដូចអាំ រីករាយយ៉ាងខ្លាំង ហើយនាងក៏តបទៅ អាំវិញថា អរគុណច្រើនខ្លាំងណាស់ ណា បងអាំ ប្អូនរីករាយខ្លាំងណាស់ ខ្លាំងមែនទែន និងបានបញ្ចប់ឃ្លា ជាមួយនិងពាក្យថា នឹងស្រឡាញ់អាំ រហូតតទៅ។

ទស្សនារូបភាពកែសម្ផស្សរបស់ណាំពិចខាងក្រោមនេះ៖

 

 

ដោយ៖Vibe

ព័ត៌មានផ្សេងទៀត