មន្រ្តី៖ ជំនន់ទឹកភ្លៀងប៉ះពាល់ខ្លាំង៥ខេត្តនិងនៅបន្ត តែអាចគ្រប់គ្រងបាន

19/07/2018 -  250

ជំនន់ទឹកភ្លៀងបានបង្កជាផលប៉ះពាល់ធ្ងន់ធ្ងរទៅលើខេត្តចំនួន៥ ក្នុងនោះ គិតមកត្រឹមថ្ងៃនេះ ខេត្តកំពង់ស្ពឺ កំពុងទទួលរងផលប៉ះពាល់ខ្លាំងជាងគេ ។ យ៉ាងណាក៏ដោយ ខេត្តមួយចំនួនផ្សេងទៀតនៅតាមតំបន់ឆ្នេរ នឹងអាចបន្តរងផលប៉ះពាល់ ដោយយោងទៅតាមការព្យាករណ៍អាកាសធាតុ របស់ក្រសួងធនធានទឹកនិងឧតុនិយម ។ នេះបើតាមលោក កែវ វ៉ី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ថ្លែងប្រាប់វិទ្យុវាយោនៅថ្ងៃទី១៩ កក្កដា ។ 

លោក កែវ វ៉ី បញ្ជាក់ថា គិតត្រឹមថ្ងៃនេះ កម្លាំងបានជម្លៀសប្រជាជនរងគ្រោះជាង១.០០០គ្រួសារ ខណៈប្រជាជនរងផលប៉ះពាល់មានជាង៣.០០០គ្រួសារ រួមទាំងហេដ្ឋារចនាសម្ព័នមួយចំនួនផ្សេងទៀតក៏ត្រូវបានលិចលង់ ខូចខាត ។ ជាមួយគ្នានេះ ផ្ទៃដីបង្កបង្កើនផលកសិកម្មជិត១.០០០ហិកតាត្រូវបានលិចលង់ ស្របពេលជាង៤០ហិកតាត្រូវបានខូចខាត ។ ទោះយ៉ាងនេះក្តី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយរូបនេះ បានបញ្ជាក់ថា ស្ថានការណ៍បច្ចុប្បន្នកម្លាំងជំនាញអាចគ្រប់គ្រងបាន ។

 

ព័ត៌មានផ្សេងទៀត