តម្លៃធុរេន ធ្លាក់ចុះនៅម៉ាឡេស៊ី ១ផ្លែ ១រ៉ីងហ្គីត

22/07/2018 -  137

ទីក្រុងកូឡាឡំពួរ៖ ផ្លែធុរេនទាំងអស់ ត្រូវលក់អស់ភ្លាមៗ ក្នុងពេលត្រឹមតែ១៥នាទី ក្រោយកន្ត្រកផ្លែធុរេន ទម្លាក់ចុះពីរថយន្ត។

ចំណែកឯមូលហេតុនោះគឺ ផ្លែធុរេន ធ្លាក់ចុះថ្លៃទាបក្នុងតម្លៃ១រ៉ីងហ្គីត(ឬស្មើនិង១ពាន់រៀលខ្មែរ) ក្នុងមួយផ្លែ។

Aizawati Abdul Latib ជាអ្នកលក់ផ្លែធុរេនម្នាក់ អោយដឹងថា ក្រោយពីមានការផ្សព្វផ្សាយល្បីល្បាញ នៅតាមអ៊ីនធើណែតថា ហាងរបស់នាងលក់ផ្លែធុរេនទំហំតូច ក្នុងតម្លៃថោកមក គឺមានភ្ញៀវមកទិញច្រើនខ្លាំង។

នាងAizawati និយាយថា «ហាងនាងលក់ធុរេនទំហំតូចប្រភេទkampung តម្លៃ១រ៉ីងហ្គីត ក្នុងមួយផ្លែ។ ទោះជាផ្លែធុរេនតូច តែមានរសជាតិឆ្ងាញ់ និងគុណភាពល្អ»។ ចំណែកធុរេនប្រភេទផ្សេងទៀតមានតម្លៃ រវាង៣រ៉ីងហ្គីត ទៅ៣៥រ៉ីងហ្គីតក្នុង១គីឡូក្រាម។

ហើយអ្វីដែលពិសេសអ្នកលក់ផ្លែធុរេនបន្តថា ហាងនាងលក់ធុរេនគ្រប់ប្រភេទទាំងអស់សរុប២តោន ក្នុងមួយថ្ងៃ។

 

 

ដោយ៖Vibe

ព័ត៌មានផ្សេងទៀត