ជប៉ុន និងកូរ៉េខាងត្បូង កំពុងរងការយាយី ពីអាកាសធាតុក្តៅ

22/07/2018 -  131

(ក្មេងប្រុសកូរ៉េខាងត្បូងដេកនៅលើទឹក ដើម្បីអោយបានត្រជាក់ខ្លួន អំឡុងពេលអាកាសធាតុក្តៅ នៅទីក្រុងសេអ៊ូល)

ជប៉ុន និងកូរ៉េខាងត្បូង៖ ប្រទេសតំបន់អាស៊ី ចំនួន២ប្រទេសមានប្រទេសជប៉ុន និងប្រទេសកូរ៉េខាងត្បូង កំពុងទទួលរងការយាយីដោយសារអាកាសធាតុក្តៅខ្លាំង។ អាកាសធាតុក្តៅនៅក្នុងខែកក្កដានេះ នៅប្រទេសជប៉ុន បានសម្លាប់មនុស្សយ៉ាងតិចណាស់៣០នាក់ ហើយនៅប្រទេសកូរ៉េខាងត្បូង មានមនុស្សស្លាប់ដោយសារកំដៅ យ៉ាងតិចណាស់១០នាក់។

មជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជំងឺឆ្លងប្រទេសកូរ៉េខាងត្បូង អោយដឹងថា គិតត្រឹមថ្ងៃសៅរ៍ម្សិលមិញ អាកាសធាតុក្តៅបណ្តាលអោយមនុស្សប្រហែល៨៩០នាក់ ចូលសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ។ អាកាសធាតុក្តៅនេះដែរ បានធ្វើអោយមនុស្ស១០នាក់ផ្សេងទៀត ស្លាប់។

តួរលេខមនុស្សស្លាប់ ដោយសារអាកាសធាតុក្តៅខ្លាំង នៅប្រទេសជប៉ុន កើនឡើងដល់៣០នាក់ ហើយមនុស្សច្រើនជាង១០,០០០នាក់ផ្សេងទៀត ត្រូវចូលមន្ទីរពេទ្យ។

 

ដោយ៖Vibe

ព័ត៌មានផ្សេងទៀត