ម៉ាសមុខផ្លែទទឹម និងទឹកឃ្មុំ ជួយអោយស្បែកទន់មានសំណើម

09/08/2018 -  321

ជឿជាក់ណា ថាគ្រឿងផ្សំម៉ាសមុខមួយប្រភេទនេះ ងាយរកបាននៅលើទីផ្សារ និងមានតម្លៃមិនជាថ្លៃឡើយ ដូចជាផ្លែទទឹម និងទឹកឃ្មុំ។ តាមធម្មតា នៅផ្ទះបងប្អូនខ្លះ លោកប្រហែលជាមានទឹកឃ្មុំមួូយដបៗរួចជាស្រេចទៅហើយ។ ដូច្នេះថែមតែផ្លែទទឹមមក គឺអាចធ្វើម៉ាសបិទមុខផ្លែទទឹម និងទឹកឃ្មុំបានយ៉ាងងាយៗ នៅផ្ទះដោយខ្លួនឯង ជាក់ជាមិនខានឡើយ។

គ្រឿងផ្សំ៖

- ល្បាប់ខាប់ផ្លែទទឹម ១ស្លាបព្រាបាយ (ល្បាប់ខាប់ផ្លែទទឹម គឺយើងកិន ផ្លែគ្រាប់ផ្លែទទឹម អោយទៅជាខាប់ម៉ត់)

- ទឹកឃ្មុំ ១ស្លាបព្រាបាយ

ពេលវេលារៀបចំ៖ ប្រើពេលវេលារៀបចំ ប្រហែលជា២នាទី។ រីឯពេលវេលាបិទម៉ាសមុខ ប្រហែលជា៣០នាទី។

វិធីធ្វើ៖ ដាក់បញ្ចូលគ្នារវាងគ្រឿងផ្សំទាំងពីរ(លាយល្បាប់ផ្លែទទឹម និងទឹកឃ្មុំ) អោយបានខាប់ល្មមៗ ហើយដាក់លាបលើផ្ទៃមុខ ទុករយៈពេល៣០នាទី។ បន្ទាប់មកលាងទឹកចេញជាការស្រេច។

ធ្វើម៉ាសផ្លែទទឺម និងទឹកឃ្មុំបិទមុខរយៈពេល២ ទៅ៣ដងក្នុងមួយសប្តាហ៍ ដើម្បីទទួលបានស្បែកមុខទន់ មានសំណើម។ ទឹកឃ្មុំ មានគុណប្រយោជន៍ជួយអោយស្បែកមានសំណើម ចំណែកឯផ្លែទទឹម ជួយអោយស្បែកទន់ ដែលទាំងពីរនេះបញ្ចូលគ្នា ធ្វើអោយស្បែកទន់ដូចស្បែកទារកយ៉ាងចឹងដែរ។

 

 

ដោយ៖Vibe

ព័ត៌មានផ្សេងទៀត