គុណប្រយោជន៍ សំបកក្រូច

12/08/2018 -  439

ការសិក្សាមួយចំនួនបង្ហាញថា សំបកក្រូច ពិតជាផ្តល់គុណប្រយោជន៍ផ្នែកសុខភាពច្រើនជាងសាច់ក្រូច។ ពិតជាគួរអោយភ្ញាក់ផ្អើលណាស់មែនឬទេ? ការសិក្សាបានបង្ហាញប្រាប់ថា សំបកក្រូចសំបូរទៅដោយសារធាតុសំខាន់ៗជាច្រើន ដែលផ្តល់គុណប្រយោជន៍ចំពោះសុខភាព ដែលអាចប្រាប់អ្នកបានថា សាច់ក្រូច មានវីតាមីនស៊ី(vitamin C) ប្រហែលជា៧១មីលីក្រាម ប៉ុន្តែសំបកក្រូចវិញ មានវីតាមីនស៊ីដល់ទៅជាង១៣៦មីលីក្រាម។ បន្ថែមលើនេះ សំបកក្រូច ក៏សំបូរទៅដោយសារធាតុផ្សេងៗទៀត ដូចជា ទង់ដែង កាល់ស្យូម ម៉ាញ៉េស្យូម វីតាមីនអា វីតាមីនបេ ជាដើម។

ខាងក្រោមនេះ បង្ហាញពីវិធីផ្សេងៗដែលអ្នកអាចប្រើប្រាស់សំបកក្រូច៖

អ្នកអាចយកសំបកក្រូច មកធ្វើជាតែ ទទួលទាន

ដាក់សំបកក្រូចស្រស់ ទៅក្នុងទឹកមួយកំសៀវ ហើយដាំអោយពុះ។ បន្ទាប់មកបិទភ្លើង ហើយទុកសម្បកក្រូចត្រាំក្នុងទឹកនោះ រយៈពេលមួយម៉ោង។ គ្រប់មួយម៉ោងហើយ ច្រោះយកទឹកសំបកក្រូចនោះមក។ ត្រឹមតែប៉ុណ្ណេះ អ្នកទទួលបានទឹកតែ សំបកក្រូចរួចជាស្រេច។

សំបកក្រូច ជួយបន្សុទ្ធបរិយាកាសអោយស្រស់ថ្លា

ងាយៗធម្មតាណាស់។ អ្នកគ្រាន់តែបន្ថែមសំបកក្រូច ទៅក្នុងទឹកដាំពុះ គឺអាចជួយបន្សុទ្ធខ្យល់បរិយាកាសនៅជុំវិញអ្នកបានហើយ។ ការពិតទៅ ក្លិនឈ្ងុយរបស់សំបកក្រូច នៅក្នុងបរិយា កាសស្រស់ថ្លាបែបនេះ នឹងជួយអ្នកបំបាត់អាការៈឈឺក្បាលផងដែរ។

សំបកក្រូចមានគុណប្រយោជន៍ដុសខាត់ឈើ ឬដែកអ៊ីណុកអោយភ្លឺរលោង

អ្នកអាចដុសខាត់ឈើ ឬដែក អោយភ្លឺរលោង ដោយប្រើប្រាស់សំបកក្រូចស្រស់សុទ្ធ យកទៅដុសលើឈើ ឬដែកនោះផ្ទាល់ក៏បាន ឬបន្ថែមជាមួយនិងទឹកខ្មេះក៏បាន។ បន្ថែម ទឹកខ្មេះមួយតំណក់ ឬ២ដំណក់ នៅលើសំបកក្រូច និងជួយអោយអ្នកដុសខាត់ឈើ ឬដែកភ្លឺរលោងបាន។

 

 

ដោយ៖Vibe

ព័ត៌មានផ្សេងទៀត