Kylie Jenner លែងស្ទាយសក់វែងឆ្លងខួបកំណើតអាយុ២១ឆ្នាំ

12/08/2018 -  244

Kylie Jenner លែងស្ទាយសក់វែង និងសម្លៀកបំពាក់ពណ៌ផ្កាឈូក ពីក្បាល ដល់ចុងជើង ឆ្លងខួបកំណើតអាយុ២១ឆ្នាំ បើមើលទៅឃើញថាសម្រស់របស់នាង ស្រស់ស្អាតដូចជាព្រះនាង Rapunzel សម័យទំនើប។

ថ្មីៗនេះ សម្រាប់ពេលវេលាឆ្លងខួបកំណើតគម្រប់២១ឆ្នាំ មហាសេដ្ឋីគ្រឿងសំអាងវ័យក្មេងម្នាក់នេះ រៀបចំពិធីជប់លៀងឆ្លងខួបកំណើតជាមួយសមាជិកក្រុមគ្រួសាររបស់ខ្លួនយ៉ាងរីករាយ។

ពេលវេលាដើមឡើយ នាង Kylie Jenner បានជ្រើសរើសសម្លៀកបំពាក់ជារ៉ូបមានដៃវែង។ មកដល់ពេលយប់ Jenner បានប្តូរទៅជាឈុតសម្លៀកបំពាក់ពណ៌ផ្កាឈូក មានដាំត្បូងគ្រីស្ទាល់ដល់ទៅ៧ម៉ឺនគ្រាប់។

សម្រាប់ឈុតសម្លៀកបំពាក់ពណ៌ផ្កាឈូកទាំងពីរឈុត នាងJenner បានលែងស្ទាយម៉ូតសក់ចងវែងកន្ទុយសេះ ដែលវែងដល់ភ្លៅរបស់នាង ដែលមើលទៅ ធ្វើអោយនាងពិតជាស្រស់ស្អាត ពេញមួយរាត្រីឆ្លងខួបកំណើតអាយុ២១ឆ្នាំ របស់មហាសេដ្ឋីស្រីវ័យក្មេងរូបនេះ។

កាលពីខែមុន ទស្សនាវដ្តី Forbes magazine បានចុះផ្សាយថា នាង Kylie Jenner កំពុងស្ថិតនៅលើគន្លងផ្លូវ ក្លាយទៅជាមហាសេដ្ឋីដែលរកប្រាក់ដោយខ្លួនឯងមានវ័យក្មេងបំផុត នៅសហរដ្ឋអាមេរិក។ ភាពជោគជ័យនេះ បានឡើងពីភាពជោគជ័យនៅក្នុងក្រុមហ៊ុនគ្រឿងសំអាងរបស់នាង ដែលនាងបានបង្កើតឡើងកាលពី២មុន។ ទស្សនាវដ្តីដដែល អោយដឹងថា Kylie Jenner នាងមានលុយដល់ទៅ៩០០លានដុល្លារ។

 

ដោយ៖Vibe

ព័ត៌មានផ្សេងទៀត